ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! លក់​អាវ​ហែល​ទឹក​ដ៏​ថ្លៃ តែ​ហាម​មិន​ឱ្យ​ពាក់​ហែល​ទឹក

5 ឆ្នាំ មុន

តើ​យើង​ទាំងអស់​គ្នា ទិញ​អាវ​ហែល​ទឹក​មក​ធ្វើ​អ្វី? ពិត​ណាស់​គឺ​សម្រាប់​ពាក់​ហែល​ទឹក​! តែ​អាវ​ហែល​ទឹក​ប្រេ​ន​អភិជន Gucci មិន​អនុញ្ញាត​ឲ្យ​អ្នក​ពាក់​ចុះ​ហែល​ទឹក​ឡើយ​។ ខាង​ក្រុមហ៊ុន​សរសេរ​ហាម​ថា អាវ​នេះ​មិន​អាច​ប៉ះ​ជាមួយនឹង​សារជាតិ​ក្ល​រី​ន​បាន​ឡើយ​។ សារ​​ធាតុ​នេះ មាននៅ​គ្រប់​អាង​ហែល​ទឹក…

តើ​យើង​ទាំងអស់​គ្នា ទិញ​អាវ​ហែល​ទឹក​មក​ធ្វើ​អ្វី? ពិត​ណាស់​គឺ​សម្រាប់​ពាក់​ហែល​ទឹក​! តែ​អាវ​ហែល​ទឹក​ប្រេ​ន​អភិជន Gucci មិន​អនុញ្ញាត​ឲ្យ​អ្នក​ពាក់​ចុះ​ហែល​ទឹក​ឡើយ​។ ខាង​ក្រុមហ៊ុន​សរសេរ​ហាម​ថា អាវ​នេះ​មិន​អាច​ប៉ះ​ជាមួយនឹង​សារជាតិ​ក្ល​រី​ន​បាន​ឡើយ​។ សារ​​ធាតុ​នេះ មាននៅ​គ្រប់​អាង​ហែល​ទឹក ដែល​គេ​ដាក់​សម្រាប់​សម្លាប់​មេរោគ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាវ​ហែល​ទឹក​តម្លៃ​ថ្លៃ​មួយ​នេះ មិន​អាច​ប៉ះ​ជាមួយនឹង​សារធាតុ​ក្ល​រី​ន​បាន គឺ​ដោយសារ​តែ​វា​ធ្វើ​អំពី Nylon ៨០% និង Elastane ២០%​។ ធាតុ​សាច់​ក្រណាត់​ទាំង​ពីរ​នេះ​មិន​អាច​ឲ្យ​ប៉ះ​ក្ល​រី​ន​បាន​ទេ​។

Gucci បាន​សរសេរ​រៀបរាប់​ពី​អាវ​ហែល​ទឹក​របស់​ខ្លួន​លើ​វេ​ប​សាយ​ថា​៖ «​ដោយសារ​តែ​ធម្មជាតិ​របស់​សាច់​ក្រណាត់​មួយ​នេះ វា​មិន​អាច​ប៉ះ​ជាមួយនឹង​ក្ល​រី​ន​បាន​ឡើយ​»​។

បើ​ទោះបីជា​វា​មិន​មានមុខ​ងារ​សម​ទៅ​នឹង​អ្វី​ដែល​យើង​គិតដល់​ក៏​ដោយ វា​ត្រូវ​បាន​លក់ដាច់​គ្រប់កន្លែង​។ នេះ​ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រេ​ន​ពិតជា​អ្វី​ៗ​ទាំងអស់​មែន​សម្រាប់​មនុស្ស​មួយ​ចំនួន​។

តើ​អ្នក​ទាំងអស់​គ្នា​គិត​យ៉ាងណា​ដែរ ចំពោះ​អាវ​ហែល​ទឹក​មួយ​នេះ? វា​ផលិត​នៅ​ប្រទេស​អ៊ី​តា​លី​ណា៎​! មិនមែន​លំ​ៗ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ