ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឥណ្ឌា​បា.ញ់​សាក​មីស៊ីល​​បណ្តែត​ទំនើប​ BRAHMOS ​

10 ឆ្នាំ មុន

ប្រភព​​ព័ត៌​​មាន​​នានា​រាយ​ការណ៍​ថា ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២២ ឧសភា ​បាន​បា.ញ់​សាក​ល្បង​​​​ប្រកប​​​ដោយ​​ជោគ​ជ័យ​​ នូវ​មីស៊ីល​បណ្តែត​​ទំនើប​​បំផុត BRAHMOS ចេញ​ពី​នាវា​ចម្បាំង​មួយ​គ្រឿង​​ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​សមុទ្រ​​ រដ្ឋ​ GAO ភាគ​ខាង​​លិច​ប្រទេស ។
​មីស៊ីល​​នោះ​ដែល​អាច​បា.ញ់​បាន​ចម្ងាយ​២៩០​គីឡូ​ម៉ែត្រ​​ ត្រូវ​បាន​​បា.ញ់​សាក​ល្បង​ចេញ​ពី​នាវា​ចម្បាំង​​ INS TARKASH នៃ​កង​ម៉ារីន

ប្រភព​​ព័ត៌​​មាន​​នានា​រាយ​ការណ៍​ថា ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២២ ឧសភា ​បាន​បាញ់​សាក​ល្បង​​​​ប្រកប​​​ដោយ​​ជោគ​ជ័យ​​ នូវ​មីស៊ីល​បណ្តែត​​ទំនើប​​បំផុត BRAHMOS ចេញ​ពី​នាវា​ចម្បាំង​មួយ​គ្រឿង​​ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​សមុទ្រ​​ រដ្ឋ​ GAO ភាគ​ខាង​​លិច​ប្រទេស ។
​មីស៊ីល​​នោះ​ដែល​អាច​បាញ់​បាន​ចម្ងាយ​២៩០​គីឡូ​ម៉ែត្រ​​ ត្រូវ​បាន​​បាញ់​សាក​ល្បង​ចេញ​ពី​នាវា​ចម្បាំង​​ INS TARKASH នៃ​កង​ម៉ារីន​ឥណ្ឌា ផលិត​ដោយ​រុស្ស៊ី​​ ហើយ​​វា​​អាច​កម្ទេច​​​គោល​ដៅ​​ដោយ​ជោគ​ជ័យ​ក្នុង​​ឆ្នេរ​សមុទ្រ​​​រដ្ឋ​ GOA ។ នាវា​ចម្បាំង​​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​​ខែ​​វិច្ឆិកា​ ឆ្នាំ​២០១២ ។

មីស៊ីល BRAHMOS ផលិត​​រួម​​គ្នា​ដោយ​អង្គ​ការ​​ស្រា​វ​ស្រាវ​​នៃ​ផ្នែក​ការ​ពារ​​ និង​ការ​អភិ​វឌ្ឍ​របស់​ឥណ្ឌា​​ និង​ក្រុម​​ហ៊ុន​ NPO MASHI​-NO​STROEYNIA រុស្ស៊ី​ដែល​​​រួម​គ្នា​បង្កើត​ជា​ក្រុម​ហ៊ុន​ BRAHMOS AEROSPACE PRIVATE LIMITED ។ចាត់​​ទុក​​ថា ​ជាមីស៊ីល​បណ្តែត​​​រត់​​លឿន​បំផុត​នៃ​ពិភព​លោក​ មីស៊ីល​ BRAHMOS អាច​បាញ់​​ចេញ​​ពី​នាវា​មុជ​ទឹក​​​ ពី​នាវា​ចម្បាំង​ ​ពី​យន្ត​ហោះ​​ ឬ​ពី​ដី ៕