ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​ទៅ​កាន់​មីយ៉ាន់​ម៉ា​ជា​លើក​ដំបូង​​

10 ឆ្នាំ មុន

លោក​យ៉ូ​​ស៊ី​ហ៊ីដេ​ ស៊ូ​ហ្គា​ អគ្គ​​លេខា​ធិការ​នៃ​រដ្ឋា​ភិបាល​ជប៉ុន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ថា នាយករ​ដ្ឋ​មន្ត្រី​​​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ​ នឹង​ទៅ​បំពេញ​ទស្ស​នកិច្ច​ក្នុង​ប្រទេស​​​មីយ៉ាន់​ម៉ា​(​ភូមា​)​ ពី​ថ្ងៃ​ទី​២៤​ទៅ​២៦​ ឧសភា ដើម្បី​ពង្រឹង​​ទំនាក់​ទំនង​​សេដ្ឋ​កិច្ច​ទ្វេ​ភាគី​ ដោយ​លោក​នឹង​កា្លយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​ដំបូង​គេ​ទៅ​​កាន់​ប្រទេស​នោះ​ ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​៣៦​ឆ្នាំ​មក​ហើយ ។ពេល​ទៅ

​លោក​យ៉ូ​​ស៊ី​ហ៊ីដេ​ ស៊ូ​ហ្គា​ អគ្គ​​លេខា​ធិការ​នៃ​រដ្ឋា​ភិបាល​ជប៉ុន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ថា នាយករ​ដ្ឋ​មន្ត្រី​​​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ​ នឹង​ទៅ​បំពេញ​ទស្ស​នកិច្ច​ក្នុង​ប្រទេស​​​មីយ៉ាន់​ម៉ា​(​ភូមា​)​ ពី​ថ្ងៃ​ទី​២៤​ទៅ​២៦​ ឧសភា ដើម្បី​ពង្រឹង​​ទំនាក់​ទំនង​​សេដ្ឋ​កិច្ច​ទ្វេ​ភាគី​ ដោយ​លោក​នឹង​កា្លយ​ជា​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​ដំបូង​គេ​ទៅ​​កាន់​ប្រទេស​នោះ​ ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​៣៦​ឆ្នាំ​មក​ហើយ ។ពេល​ទៅ​បំពេញ​​ទស្សន​កិច្ច​នោះ លោក​​អា​បេ​ដែល​ នឹង​អមដំណើរ​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ពាណិជ្ជ​កម្ម​​ជប៉ុន​​១​​ក្រុម​នោះ​​នឹង​​ជួប​ពិភាក្សា​​ជាមួយ​​បណ្តា​អ្នក​​ទទួល​ខុស​ត្រូវ​ភូមា​​ដើម្បី​​និយាយ​គ្នា​ពី​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​សេដ្ឋ​កិច្ច​​ទ្វេ​ភាគី​ ។

ប្រទេស​ជប៉ុន​​បាន​កែលម្អ​ទំនាក់​ទំនង​​របស់​ខ្លួន​​ជាមួយ​​មីយ៉ាន់​ម៉ា​ ចាប់​តាំងពី​​ការ​បង្កើត​​រដ្ឋា​ភិបាល​​​របស់​លោក​​អាបេ​កាល​ពីខែ​ធ្នូ​កន្លង​ទៅ​នេះ​​​ ​ហើយ​លោក​​តារ៉ូ​​អាសូ ឧប​នាយក​រដ្ឋ​មន្ត្រី​​ និង​ជា​រដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​​​​​ជប៉ុន​​​​ បាន​ជ្រើស​រើស​​យក​ប្រទេស​​មីយ៉ាន់​ម៉ា​សម្រាប់​​ទស្សន​កិច្ច​ដំបូង​របស់​​លោក​នៅ​ឯ​បរ​ទេស​កាល​ពី​ខែ​​មករា​កន្លង​​ទៅ​ ។ ពេល​​បំពេញ​ទស្ស​ន​កិច្ច​​នេះ​ លោក​តារ៉ូ​អាសូ​អះ​អាង​​ជាថ្មី​​ពី​ចេតនា​របស់​ជប៉ុន​ សម្រាល​បំណុល​៥០០​ពាន់​​លាន​យេន​ប្រមាណ​ជា​​៤,៨៧​​ពាន់​លាន​ដុល្លារ ដែល​មីយ៉ា​ន់​ម៉ា​​ត្រូវ​ចេញ​ប្រាក់​​ជំពាក់​នេះ ៥០​​ពាន់​លាន​យេន​(ប្រមាណ​៤៨៧,៥​លាន​ដុល្លារ​) សម្រាប់​​ការ​អភិវឌ្ឍ​ន៍​​តំបន់​​សេដ្ឋ​កិច្ច​មួយ​នៅ​មីយ៉ាន់​ម៉ា ។

កាល​ពី​ខែ​មេសា​កន្លងមក​ មេដឹក​នាំ​ប្រឆាំង​ភូមា​​ លោកស្រី​​​អ៊ួង​​សាន់​​សូ៊ូ​ជី​ បាន​ទៅ​បំពេញ​​ទស្សន​កិច្ច​​ដំបូង​​នៅ​ប្រទេស​​ជប៉ុន​​ ក្រោយ​រយៈ​ពេល​​២៧​ឆ្នាំ​ ហើយ​ស្នើ​ដល់​​ជប៉ុន​ឱ្យ​វិនិ​យោគ​ថែម​ទៀត​ក្នុង​ប្រទេស​​លោក​ស្រី​ ៕