ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​ចិន​ដាក់​ពង្រាយ​យន្តហោះ​ B-2​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ពីចិន​បង្កើត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន DF-26 កងទ័ព​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​ដោយ​មានការ​ចូលរួម​របស់​យន្តហោះ​យុទ្ធ​សាស្ត្រ​ B-2 SPIRIT​ ចំនួន​៣​គ្រឿង​នៅ​ឯ​មូលដ្ឋាន ​PEARL…

សហរដ្ឋអាមេរិក ៖ ក្រោយ​ពីចិន​បង្កើត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន DF-26 កងទ័ព​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​សមយុទ្ធ​យោធា​មួយ​ដោយ​មានការ​ចូលរួម​របស់​យន្តហោះ​យុទ្ធ​សាស្ត្រ​ B-2 SPIRIT​ ចំនួន​៣​គ្រឿង​នៅ​ឯ​មូលដ្ឋាន ​PEARL HARBOR-HICKAM កោះ​ហា​វ៉ៃ​។

នេះ​ជា​លើក​ដំបូង​ដែល​សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធ​សាស្ត្រ​ B-2​ នៅ​មូលដ្ឋាន​ PEARL HARBOR-HICKAM កោះ​ហា​វ៉ៃ​។​ ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​​តាម ​YOUTUBE​ គេ​ឃើញ​ការ​ចុះ​ចត​ និង​ការ​ផ្គត់ផ្គង់​របស់​យន្តហោះ​យុទ្ធសាស្ត្រ​ទាំងនេះ​។

សមយុទ្ធ​យោធា​នោះដែល​មានការ​ចូលរួម​របស់​យន្តហោះ​B-2 SPIRIT៣​គ្រឿង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៥ ​សីហា​ ទៅ​ថ្ងៃ​ទី​២៧ ​កញ្ញា​។ ​ក្នុង​សមយុទ្ធ​មាន​អ្នក​បើក​យន្តហោះ​ជិត​២០០​នាក់​ចូល​រូ​ម​។ ​ពួក​គេ​ហាត់​សម​ធ្វើ​ឲ្យ​សុ​ក្រិត​ដល់​កិច្ចសហការ​គ្នា​រវាង​យន្តហោះ​B-2​និង​បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​ជំនាន់​ទី​៥​ធុន F-22 RAPTOR​។

យោង​តាម​កាសែត​POPULAR MECHANICS​ថា ការ​ដាក់​ពង្រាយ​យន្តហោះ​B-2 SPIRIT​នៅ​PEARL HARBOR-HICKAM​ គឺ​ទាក់ទិន​នឹង​ការ​បង្កើត​ដោយ​ក្រុង​ប៉េ​កាំ​ង​មី​ស៊ី​ល​បាលី​ស្ទិ​ក ​DF-26​ដោយ​ក្រុង​ប៉េ​កាំ​ង ព្រោះ​មី​ស៊ី​ល​នេះ​អាច​បាញ់​ដល់​កោះ​ហ្គា​ម ដែល​មាន​មូលដ្ឋាន​យោធា​យុទ្ធសាស្ត្រ អា​មេ​រិ​ក​ធំ​បំផុត​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

យន្តហោះ​យុទ្ធសាស្ត្រ​B-2 SPIRIT​ជា​យន្តហោះ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ក្នុង​១​គ្រឿង​ដល់​​ទៅ​២,២​ពាន់​លាន​ដុល្លារ​។​យន្តហោះ​ធុន​នេះ​ធ្លាប់​ប្រើ​ជា​លើក​ដំបូង​ពេល​អា​មេ​រិ​ក​ចូលរួម​ធ្វើ​អន្តរាគមន៍​នៅ​កូ​សូ​វ៉ូ​កាលពី​ឆ្នាំ​១៩៩៩ បន្ទាប់​មក​ពេល​ធ្វើ​អន្តរាគមន៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ឆ្នាំ​២០០១ និង​នៅ​អ៊ី​រ៉ា​ក់​កាលពី​ឆ្នាំ​២០០៣​ព្រមទាំង​នៅ​លី​ប៊ី​នា​ឆ្នាំ​២០១១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ