ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេញ​គង្វាល​ធ្លាប់​ព្យាបាល​ខ្ញុំ

10 ឆ្នាំ មុន

សង្គម​ខ្មែរ​​បាន​​ផ្សារ​ភ្ជាប់​ជាមួយ​​ជំនឿ​អរូបី​ ព្រលឹង​ ខ្មោច​ ព្រាយ​បិសាច​ អាប​ ​ធ្មប់​ និង​ស្នង​រូប​ជា​ដើម​ ។ ពាក់​ព័ន្ធ​បញ្ហា​នេះ​​តាម​ចាស់​ៗតំណាល​​ទុក​ក្នុង​ពិភព​ជំនឿ​ក៏​មាន​ព្រលឹង​ថែ​រក្សា​​កា​រ​ពារ​​ទឹក​ដី​​ព្រៃ​ព្រឹក្សាមួយ​ប្រភេទ​​ដែល​ពួក​គាត់​ឱ្យ​ឈ្មោះ​ថា ម្រេញ​គង្វាល​ផង​​ដែរ​ ។ គេ​ជឿ​​ថា ម្រេញ​គង្វាល​​អាច​បង្ហាញ​មុខ​​ចំពោះ​តែ​​មនុស្ស​​​​មាន​ចិត្ត​​​បរិសុទ្ធ​ ​​​ស្មោះ​ត្រង់​ គួរ​ជា​ទី​រាប់​អាន​ ហើយ​​អាច​​មាន​អាយុ​ពី​

សង្គម​ខ្មែរ​​បាន​​ផ្សារ​ភ្ជាប់​ជាមួយ​​ជំនឿ​អរូបី​ ព្រលឹង​ ខ្មោច​ ព្រាយ​បិសាច​ អាប​ ​ធ្មប់​ និង​ស្នង​រូប​ជា​ដើម​ ។ ពាក់​ព័ន្ធ​បញ្ហា​នេះ​​តាម​ចាស់​ៗតំណាល​​ទុក​ក្នុង​ពិភព​ជំនឿ​ក៏​មាន​ព្រលឹង​ថែ​រក្សា​​កា​រ​ពារ​​ទឹក​ដី​​ព្រៃ​ព្រឹក្សាមួយ​ប្រភេទ​​ដែល​ពួក​គាត់​ឱ្យ​ឈ្មោះ​ថា ម្រេញ​គង្វាល​ផង​​ដែរ​ ។ គេ​ជឿ​​ថា ម្រេញ​គង្វាល​​អាច​បង្ហាញ​មុខ​​ចំពោះ​តែ​​មនុស្ស​​​​មាន​ចិត្ត​​​បរិសុទ្ធ​ ​​​ស្មោះ​ត្រង់​ គួរ​ជា​ទី​រាប់​អាន​ ហើយ​​អាច​​មាន​អាយុ​ពី​៦​ទៅ​១៤​ឆ្នាំ​ប៉ុណ្ណោះ​ ។

លោក​តា អឿន រស់​នៅ​ភូមិ​​ត្រពាំង​ត្រាវ​ ឃុំ​ពត់​សរ​ ស្រុក​បាទី ខេត្ត​តា​កែវ​ បាន​បង្ហើប​​ឱ្យ​មហា​គ្រួសារ​ដឹង​ថា កាល​ពី​​គាត់​នៅមាន​អាយុ​ប្រហែល​១៣​ឆ្នាំ​​ម្រេញគង្វាល​ធ្លាប់​​បាន​បង្ហាញ​ខ្លួន​​ឱ្យ​គាត់​ឃើញ​។ លោក​តា​បាន​រៀប​រាប់​ថា កាល​មួយ​ណោះ​​ពេល​លោក​តា​មិន​សូវ​ស្រួល​ខ្លួន​​មិនបាន​​ទៅ​ស្រែ​ជាមួយ​ម្តាយ​ ​សម្រាក​​នៅ​ផ្ទះម្នាក់​ឯង​…ជំងឺ​​​ហាក់​ក្តៅ​ស្រៀវ​ស្រាញ​​ គាត​់​ក៏​ឡើង​​សម្រាក​លើ​អង្រឹង​​គេង​លក់​​រលីវៗ​​​ស្រាប់​​តែ​មាន​ក្មេងៗ​ស្របាល​៦​ទៅ​៧​ឆ្នាំ​២​នាក់​ស្លៀក​ខោ​ខ្លី​​ពីរ​ពណ៌​ត្រឹម​ភ្លៅ​​ ម្ខាង​ពណ៌​ខៀវ​ ម្ខាង​ទៀត​ពណ៌​ក្រហម​ ​ជួត​ក្បាល​នឹង​កន្សែង​​ក្រហម​មាន​ជាយ​ទៅ​ចំហៀងមក​ចោម​រោម​​លេង​ជាមួយ​គាត់​។

លោក​តា​អឿន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ពីរនាក់​នោះ​ មាន​ម្នាក់​កាន់​ដង​ស្នា និង​ម្នាក់​ទៀត​​ស្ពាយ​បំពង់​គ្រាប់​ស្នា​ពី​ក្រោយ​ខ្នង​​មក​បបួល​​ឱ្យ​គាត់​ដើរ​លេង​ជាមួយពួក​គេ​។​ គាត់​បាន​តប​ថា ខ្ញុំ​មិន​ទៅ​ដើរ​លេង​ជាមួយ​ទេ ព្រោះ​មិន​សូវ​ស្រួល​ខ្លួន​។ ក្មេង​ប្លែក​មុខ​ទាំង​ពីរ​នាក់​បាន​និយាយ​ថា មិន​អី​ទេ ពេល​ទៅ​ជាមួយ​គ្នា​ទៅ​ នឹង​ជា​ហើយ។ ទោះ​ជា​បបួល​យ៉ាង​ណា​ក្តី​ ក៏​កុមារ​អាយុ​១៣​ឆ្នាំ​(តា​អឿន​)យើង​​មិន​ទៅ​ជាមួយដែរ​ ព្រោះណា​មួយ​មិន​ធ្លាប់​ស្គាល់​មុខ​ ហើយ​ម្យ៉ាង​ទៀត​​ពុំ​មាន​អារម្មណ៍​ដើរ​លេង​ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​ចង់​តែ​សម្រាក​យក​កម្លាំង​។

ស្រប​ពេល​ដែល​បបួល​មិន​បាន​ ក្មេង​ប្លែក​មុខ​ទាំង​ពីរ​នាក់​នោះ​ក៏​ដើរ​ចេញ​ទៅ​លេង​ក្រោយ​ផ្ទះ​ ចំ​ពេល​ដែល​អាកាស​ធាតុ​ត្រជាក់​មេឃ​ខ្មៅ​​ដាស ហើយ​ធ្លាក់​រលឹម​ផ្សែង​​ក្រូច​តិចៗ។ ស្រាប់​តែ​ពេល​នោះ​ក្មេង​កាន់​ដង​ស្នា​បាន​ប្រាប់​ទៅ​ម្នាក់​ទៀត​ថា ឃើញ​ជ្រូក​ព្រៃ​​នៅ​ពី​មុខ​…  បាញ់​មួយ​សិន​។ ពេល​​​បាញ់​​​ទៅ​ លាន់​ផាំង​ឆេះ​ដើម​ត្នោត​​ ​ទើប​ដឹង​ថា ក្មេង​ទាំង​ពីរ​នាក់​នោះជា​ម្រេញ​គង្វាល​។ បន្ទាប់​ពី​​ម្រេញ​គង្វាល​​ចាក​ចេញ​ទៅ​ រូប​គាត់​(លោក​តា​​អឿន)ក៏​លែង​​មាន​គ្រុន​ក្តៅ​រងាស្រៀវ​ស្រាញ​អ្វី​ទៀត​ឡើយ៕