ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​២​កន្លែង​ ចន្លោះ​ត្រឹម​តែ​២​ម៉ោង… ស្លា.ប់​យ៉ាង​តិច​៣​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់ ​ដោយសារ​ការ​រញ្ជួយ​ដី​ថ្មី​នៅ​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​មក​នៅ​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ​ ជិតខាងចន្លោះ​ពេល​គ្នា​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ ដោយ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦​រី​ស្ទ័​រ ហើយ​មួយទៀត​មាន​កម្លាំង​៧​រី​ស្ទ័​រ​។ ដំបូង​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​ជ្វា​ និង​កោះ​បាលី​ឥណ្ឌូ​ណេ​ស៊ី…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់ ​ដោយសារ​ការ​រញ្ជួយ​ដី​ថ្មី​នៅ​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​មក​នៅ​ប៉ា​ពូ​អា​ស៊ី​នូ​វែ​ល​ហ្គី​ណេ​ ជិតខាងចន្លោះ​ពេល​គ្នា​ត្រឹមតែ​២​ម៉ោង​ប៉ុណ្ណោះ ដោយ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦​រី​ស្ទ័​រ ហើយ​មួយទៀត​មាន​កម្លាំង​៧​រី​ស្ទ័​រ​។

ដំបូង​ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​ជ្វា​ និង​កោះ​បាលី​ឥណ្ឌូ​ណេ​ស៊ី ដែល​ដី​បាន​រញ្ជួយ​នា​ពេល​យប់​។ ​នា​ព្រឹក​ថ្ងៃ​ទី​១១ ​តុលា អ្នកនាំពាក្យ​ម្នាក់​នៃ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​​ឥ​ណ្ឌួ​ណេ​ស៊ី លោក​ SUTOPO PURWO NUGROHO ​រៀបរាប់​ពី​មនុស្ស​៣​នាក់់​ស្លាប់​។

​លោក​ថា ​មនុស្ស​ទាំង​៣​នាក់​នោះ​ស្លាប់​ដោយ​ការ​បាក់​ផ្ទះ​របស់​ពួក​គេ​សង្កត់ ក្នុងស្រុក​ស៊ូ​មី​ណេ​ប ​ភាគ​ខាងកើត​កោះ​ជ្វា​។​ ទោះបី​ការ​រញ្ជួយ​ដី​នេះ​ការ​ខូចខាត​មាន​កម្រិត​ក្ដី តែ​វា​វាយ​ប្រហារ​ភ្លាម​ៗ​ដែល​ពួក​គេ​ពុំ​មាន​ពេល​រត់គេច​ចេញ​ទាន់​ពេលវេលា​។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៨​និង​៤៤​នាទី​ម៉ោង​សកល នៅ​ភាគ​ឦសាន​ចុង​ខាងកើត​នៃ​កោះ​ជ្វា ក្នុង​ជម្រៅ​១០,៣​គីឡូម៉ែត្រ​។​ វា​បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើ​ដល់​ក្រុង​ DENPASAR ​ទីប្រជុំជន​នៃ​កោះ​បាលី​។​ ការ​រញ្ជួយ​ដី​នេះ​ញ៉ាំ​ង​ឲ្យ​ប្រជាជន​ជា​ច្រើន​រត់​​ចេញពីផ្ទះ​។​ វា​ក៏​បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើ​ រហូត​ដល់ទី​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ទីប្រជុំជន​នៃ​ខេត្ត​ជ្វា​ខាងកើត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ​ពី​ក្រុង​ស៊ីតូ​បុ​ន​ដូ ជាទី​ក្រុង​ស្ថិត​នៅ​ក្បែរ​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​។

កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា​ ការ​រញ្ជួយ​ដី​មួយ​កម្លាំង​៧,៥​រី​ស្ទ័​រ​ដែល​បណ្ដាល​ឲ្យ​មាន​ស៊ូ​ណា​មី បាន​​បំផ្លាញ​ផ្នែក​យ៉ាង​ធំ​នៃ​ប្រជុំ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​ស៊ី ដោយ​តុល្យការ​នៅ​តែ​បណ្ដោះ​អាសន្ន​នៅឡើយ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ប្រមាណ​ជាង​២០០០​នាក់​។​ ក្រុម​អ្នក​ជួយ​​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​១១​ តុលា បន្ត​គាស់កកាយ​គំនរ​បាក់បែក​នៃ​អគារ​ទាំង​ឡាយ​លើ​កោះ​សេ​ឡែ​ប សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​តាម​រុករក​សាកសព​ជន​រង​គ្រោះ ដែល​​តាម​តុល្យការ​បណ្ដោះអាសន្ន មក​ទល់​ពេល​នេះ​អ្នក​ស្លាប់​ឡើង​ដល់​២.០៤៥​នាក់​ហើយ​អ្នក​របួស​មាន​ជាង​១០.០០០​នាក់​។

នៅ​ប៉ា​ពូ​អា​ស៊ីនូ​វែ​ល​ហ្គី​ណេ​ការ​រញ្ជួយ​ដី​កើត​មាន​នា​ព្រឹក​ព្រហាម ដោយ​ចំណុចកណ្ដាល​របស់​វា ស្ថិត​ក្នុង​ជម្រៅ​ជិត​៤០​គីឡូម៉ែត្រ​ចម្ងាយ​១២៥​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ KIMBE។ ​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​នេះ​ពុំ​ទាន់​មាន​សេចក្ដីរាយការណ៍​ពីជន​រង​គ្រោះ​ឬ​ការ​ខូចខាត​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ