ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ញែង​ដើម​ទ្រូង​ ប៊ុន ផៃ​លីន​ ព្រម​ទទួល​ការ​ស្រឡាញ់​​

10 ឆ្នាំ មុន

តារា​សម្តែង​-ចម្រៀង​សិច​សីុ​បង្ហាញ​ដើម​ទ្រូង​ទាក់​ភ្នែក​មិន​ចាញ់​តារា​សិច​សីុ​ កុល​ ដាវី, ឆៃលី ដា​ឡែន​…គឺ​នាង​ប៊ុន ផៃ​លីន នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​អារម្មណ៍​ក្រេវ​ក្រោធ​ចំពោះ​ប្រភព​ព័ត៌​មាន​ថា នាង​យក​សម្រស់​សិច​សីុ​ទាក់​ប្រុស និង​ដូរ​ប្រុស​ដូច​ដូរ​សម្លៀក​បំពាក់​ ​​និង​ថា កំពុង​ជំពប់​ស្នេហ៍​ជាមួយ​បុរស​វ័យ​៥០​ប្លាយ​ឆ្នាំ​ម្នាក់​នៅ​អូស្ត្រា​លី​​ដែល​ជា​ជង្រុក​ផ្តល់​ទ្រព្យ​សម្បត្តិ​ដល់​នាង​

តារា​សម្តែង​-ចម្រៀង​សិច​សីុ​បង្ហាញ​ដើម​ទ្រូង​ទាក់​ភ្នែក​មិន​ចាញ់​តារា​សិច​សីុ​ កុល​ ដាវី, ឆៃលី ដា​ឡែន​…គឺ​នាង​ប៊ុន ផៃ​លីន នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​អារម្មណ៍​ក្រេវ​ក្រោធ​ចំពោះ​ប្រភព​ព័ត៌​មាន​ថា នាង​យក​សម្រស់​សិច​សីុ​ទាក់​ប្រុស និង​ដូរ​ប្រុស​ដូច​ដូរ​សម្លៀក​បំពាក់​ ​​និង​ថា កំពុង​ជំពប់​ស្នេហ៍​ជាមួយ​បុរស​វ័យ​៥០​ប្លាយ​ឆ្នាំ​ម្នាក់​នៅ​អូស្ត្រា​លី​​ដែល​ជា​ជង្រុក​ផ្តល់​ទ្រព្យ​សម្បត្តិ​ដល់​នាង​…ប៉ុន្តែ​រឿង​នេះ​នាង​សារ​ភាព​​ថាអាច​នឹង​យល់​ព្រម​ទទួល​ការ​ស្រឡាញ់​ពី​គាត់​។

​យ៉ាង​ណាក៏​ដោយ​​មហា​គ្រួសារ​សូម​ឈរ​នៅ​ចំណុច​កណ្តាល​ និង​បង្ហាញ​ការ​យល់​ឃើញ​ថា «គ្មាន​បញ្ហា​អ្វី​សម្រាប់​នាង​ផៃ​លីន​នោះ​ទេ ពី​ព្រោះ​វា​គឺ​ជា​ជីវិត​ឯក​ជន»​អ្នក​ណា​ក៏​តែង​តែ​មាន​ជីវិត​ឯក​ជន​ខ្លះ​ដែរ។តារា​លេង​ខ្លួនសិច​សីុ​ ប៊ុន ផៃ​លីន​ ធ្លាប់​ប្រកាស​ឱ្យ​ដឹង​ថា នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ​​នាង​មាន​គម្រោងចេញ​​ទៅ​ច្រៀង​​ និង​សម្តែង​នៅ​ប្រទេស​បារាំង​រយៈ​ពេល​​ប្រហែល​​​មួយ​ខែ​ ឬ​លើស​នេះ ​គឺ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១៤ ឧសភា ២០១៣ តាម​រយៈ​ការ​អញ្ជើញ​​របស់​សមា​គម​ខ្មែរ​នៅ​ទី​នោះ​។ ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើ​វិស័យ​បទ​ចម្រៀង​របស់​កញ្ញា​លេង​ដើម​ទ្រូង​ ប៊ុន ផៃ​លីន នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គេ​សង្ស័យ​​ថា នាង​នឹង​ឆ្លៀត​បង្វិល​ទិស​ដៅ​ទៅ​ជួប​បុរស​អ្នក​មាន​ប្រាក់​​ជា​អាណិក​ជន​​អាយុ​៥៨​ឆ្នាំ​​នៅ​អូស្ត្រា​លី​​ជា​ពុំ​ខាន​ ខណៈ​ពេល​វិល​មក​ពី​បារាំង​វិញ ពី​ព្រោះ​តែ​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​សេ្នហា​​ជាមួយ​បុរស​​រូប​នោះ​ ហើយ​បុរស​នោះ​តែង​តែ​ទំនុក​បំរុង​នាង។

បើ​ទោះ​បី​កន្លង​មក​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូង​ ប៊ុន ផៃ​លីន ទទួល​រង​នូវ​ព័ត៌​មាន​ព្យុះ​ភ្លៀង​វាយ​ប្រហារ​មក​លើ​រូប​នាង​ថា ជា​តារា​ម្នាក់​ដែល​បាន​ដូរ​ប្រុស​ជា​ញឹក​ញាប់​ដូច​ដូរ​សំលៀក​បំពាក់​ក៏​ដោយ​ ប៉ុន្តែ​ការ​ងារ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​នៅ​តែ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ដដែល​ ដោយ​ក្នុង​ពេល​នេះ​នាង​កំពុង​តែ​មាន​វត្ត​មាន​សម្តែង​នៅ​ប្រទេស​បារាំង​ក្នុង​បេសកកម្ម​រក​ប្រាក់​លើ​វិស័យ​ចម្រៀង​ ។ ជោគ​ជ័យ​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​តារា​​សម្ញែង​ដើម​ទ្រូង​ម្នាក់​នេះ​មិន​បាន​គិត​នូវ​រឿង​​រ៉ាវ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​​ទៅ​នឹង​​ជីវិត​ឯក​ជន​របស់​នាង​ឡើយ​ បើ​ទោះ​​បី​ជា​កន្លង​មក​នាង​ធ្លាប់​បាន​ខក​ស្នេហ៍​ចំនួន​៣​លើក​មក​ហើយ​ក្តី​ ក៏​មិន​មាន​អ្វី​គួរ​ឱ្យ​ឈឺ​ចាប់​ទៀត​ដែរ​។

ដំបៅ​ស្នេហ៍​ត្រូវ​តែ​យក​ស្នេហ៍​ថ្មី​មក​ជំនួស​ រឿង​កន្លង​ហួស​ត្រួស​ត្រាយ​ជីវិត​​ ប៊ុន ផៃ​លីន សារភាព​ថា នាង​ និង​បុរស​​អាណិក​ជន​​អូស្ត្រា​លី​​ម្នាក់​នោះ​បាន​ស្គាល់​​គ្នា​នៅ​ក្នុង​ពេល​ដែល​នាង​ចេញ​ទៅ​សម្តែង​​នៅ​ក្នុង​ប្រទេស​អូស្ត្រា​លី​កាល​ពី​អំឡុង​ខែ​​ធ្នូ ឆ្នាំ​២០១២​កន្លង​មក​ ហើយ​ជា​រឿយៗ​បុរស​ម្នាក់​នោះ​តែង​តែ​ជួយ​ឧបត្ថម្ភ​ដល់​រូប​នាង​គ្រប់​បែប​យ៉ាង​ ។ ​​បុរស​ម្នាក​់​នោះ​​តែង​តែ​ព្យាយាម​ឱ្យ​នាង​ដើរ​ចេញ​ពី​សិល្បៈ និង​ឱ្យ​ទៅ​រក​ការ​ងារ​ថ្មី​វិញ​ ហើយ​គាត់​បាន​សន្យា​​នឹង​ជួយ​នាង​គ្រប់​បែប​យ៉ាង​ទាំង​អស់​ ។ ជាង​នេះ​ទៅ​ទៀត​បុរស​រូប​នោះ​បាន​សន្យា​នឹង​ធានា​រូប​នាង​ឱ្យ​ទៅ​រស់​នៅ​ជាមួយ​ក្នុង​ប្រទេស​អូស្ត្រា​លី​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ ។

ទោះ​ជា​យ៉ាង​ណា​ ប៊ុន ផៃ​លីន មិន​សូវ​ជ្រួល​ជ្រើម​ទៅ​នឹង​បញ្ហា​ទាំង​អស់​​នេះ​ឡើយ​ ដោយ​នាង​អះ​អាង​​ថា នាង​ហាក់​មិន​សូវ​ជា​ចូល​ចិត្ត និង​ស្រឡាញ់​បុរស​ម្នាក់​​នោះ​ឡើយ ហើយ​ជា​រឿយៗ​នាង​តែង​តែ​សុំ​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​បុរស​នោះ​ថែម​ទៀត​ផង​ ប៉ុន្តែ​បុរស​រូប​នោះ​​នៅ​តែ​មិន​ទទួល​យក​ ហើយ​នៅ​តែ​បន្ត​តាម​មក​ទាក់​ទងស្រឡាញ់​នាង​ដដែល​ ។

សំរួល​អារម្មណ៍​បន្តិច​ នាង ប៊ុន ផៃ​លីន​ ​និយាយសំរួល​ឡើង​វិញ​​ថា ប្រសិន​បើ​គេច​វេះ​ដល់​ទី​ទ័ល​ និង​ដោយ​ជាប់​ក្លេ​​ពី​បុរស​រូប​នោះ​​រើ​ខ្លួន​មិន​រួច​​ ​នាង​អាច​នឹង​គិត​ពិចារណា​ឡើង​វិញ​​អំពី​បញ្ហា​មួយ​នេះ ខណៈ​​ពេល​ដែល​ក្រុម​គ្រួសារ​របស់​នាង​​បាន​ជំរុញ​នាង​ឱ្យ​ទទួល​យក​បុរស​ម្នាក់​នោះ​ផង​ដែរ​។ បើ​គាត់​តាម​យើង​ស្អិត​បែប​នេះ​ទៅ​ហើយ​ ចង់​មិន​ចង់​ត្រូវ​តែ​សម្រេច​តាម​ចិត្ត​គាត់​ និង​ចាស់​ទុំ​ដោយ​ចៀស​មិន​រួច​ ដោយ​សារ​គាត់​ស្រឡាញ់​យើង​ និង​តាម​យើង​ស្អិត​យ៉ាង​នេះ​ទៅ​ហើយ​នោះ…​ «ស៊ូ​រៀប​ការ​ជាមួយ​អ្នក​ដែល​ស្រឡាញ់​យើង ​ប្រសើរ​ជាង​រៀប​ការ​ជាមួយ​អ្នក​ដែល​យើង​ស្រឡាញ់​» ៕