ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ឃុំ​ខ្លួន​អ្នក​កាសែត​អង្គ​ភាព​ «ដំណឹង​កម្ពុជា» ម្នាក់​ពី​បទ​ឆ​បោក​

10 ឆ្នាំ មុន

ខេត្ត​សៀ​ម​រាប​ ៖ អ្នក​កាសែត​អង្គ​ភាព​ «ដំណឹង​កម្ពុជា» ម្នាក់​ គឺលោក​ទៀ ចំរើន ត្រូវ​បាន​កញ្ញា​ជុំ សង្វា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​សៀម​រាប​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នេះ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​។

នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ កញ្ញា​ជុំ សង្វា ចៅ​ក្រម​កាន់​សំណុំ​រឿង​ខាង​លើ​មិន​អាច​សុំ​ការ​ពន្យល់​​អំពី​អង្គហេតុដែលនាំឱ្យមានការសម្រេច​ឃុំខ្លួន​​អ្នក​កាសែត​រូប​នោះ​បាន​ទេ ដោយសារ​ទូរ​ស័ព្ទ​មិន​អាច​ទាក់​ទង​បាន​ នៅ​ខណៈទូរ​ស័ព្ទ​​លោក​ហេង ផេង ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូងខេត្ត​សៀ​ម​រាប​ដែល​កាន់​សំណុំ​រឿង​ដូច​គ្នា​នោះ​ហៅ​ចូល​ហើយ បែរ​ជា​មិន​អាច​អធិ​ប្បាយ​ផ្ទាល់​មាត់​បាន​ទៀត​ ។

ថ្វី​បើ​យ៉ាង​នេះ​ក្តី​នៅរសៀល​ថ្ងៃ​ដដែល​នោះ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​លោក​ទី សុវិន​ថាល់​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ​ទៀ ចំរើន​ត្រូវ​បាន​ចៅ​ក្រម​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ភ្លាម​ៗ​កាល​ពី​ព្រឹក​មិញ​ បន្ទាប់​ពី​លោក​ហេង ផេង បើក​ការ​ចោទ​ប្រកាន់​ពី​បទ​ឆ​បោក​ ៕