ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​០៧​កន្លែង​នេះ​បានលឺ​គេ​និយាយ មិន​ស្មើ​បានឃើញ​ឡើយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ទឹកឆារ ភ្នំ​ប្រុស​ភ្នំ​ស្រី ប្រាសាទ​នគរបាល​ជ័យ ភ្នំ​ហាន់ជ័យ ភ្នំ​ជើងព្រៃ បឹង​ធំ ទំនប់​តា​គុ​ជ…

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ទឹកឆារ ភ្នំ​ប្រុស​ភ្នំ​ស្រី ប្រាសាទ​នគរបាល​ជ័យ ភ្នំ​ហាន់ជ័យ ភ្នំ​ជើងព្រៃ បឹង​ធំ ទំនប់​តា​គុ​ជ ក្នុង​ឪ​កាស​ភ្ជុំបិណ្ឌ​ដោយ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ តុលា ២០១៨ ដោយ​មាន​កន្លែង​ខ្លះ​មនុស្ស​មក​លេង​ច្រើន និង​ខ្លះ​ទៀត​មនុស្ស​មក​លេង​តិច ។

ជាមួយ​នោះ​ម្ចាស់​ទីតាំង​មួយ​ចំនួន​បាន​កំពុង​តែ​ប្រឹងប្រែង​កែ​ច្នៃ​ធ្វើ​យ៉ាងណា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​សប្បាយ​លេង​ផង​ដែរ ។

អាជីវករ​ម្នាក់​ឈ្មោះ ដួង គ​ន្ធា​រ ភេទ​ស្រី អាយុ​២៧​ឆ្នាំ លក់​ពង់​មាន់​អាំង នៅ​រមណីយដ្ឋាន​ទឹកឆារ ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា ប្រជា​ពល​ដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​មក​លេង​នៅ​រមណីយដ្ឋាន​ទឹកឆារ ត្រង់​ក្បាលហុង ដោយ​មាន​ចំនួន​ច្រើន​កុះករ ហើយ​ការ​លក់ដូរ​នេះ ក្នុង​១​ថ្ងៃ​អាច​លក់​បាន​ពី​៣០០​ទៅ​៤០០​គ្រាប់ ចំណែក​ប្តី​វិញ​បាន​ទៅ​លក់​នៅ​បឹង​ជ្រោយ ស្រុក​ជើងព្រៃ សរុប​ទាំង​ពីរ​នាក់​អាច​ចំណេញ​បាន​ពី​៥​ទៅ​៦​ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ អាជីវករ​លក់​ពង់​មាន់​អាំង​ប្រាប់​បន្ត​ថា មិន​ថា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឫ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែ​នោះ​ទេ ទី​នេះ​មនុស្ស​មក​លេង​ច្រើន ក្នុង​នោះ​មាន​ខ្លះ​នាំ​គ្នា​ហូប​បាយ​នៅ​តាម​រោង​ប្រក់​ស្លឹក​ជុំ​គ្នា ជា​លក្ខណៈ​គ្រួសារ និង​ខ្លះ​ទៀត​ងូតទឹក​ជិះ​ទារ​ទឹក​លេង​កម្សាន្ត​សប្បាយ ។

ដោយសារ​តែ​របរ​លក់​ពង់​មាន់​អាំង​នេះ​មិន​ពិបាក​ពួក​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បន្ត​លក់​មក​ដល់​សព្វ​ថ្ងៃនេះ បាន​០៣​ឆ្នាំ​ហើយ​ឲ្យ​តែ​មានបុណ្យ​ទាន​ធំ គឺ​នាំ​គ្នា​មក​លក់ដូរ​នៅ​ក្បាលហុង​ទឹកឆារ មិន​ដែល​អាក់ខាន​ម្តងណា​ទេ ។

ស្ត្រី​ចំណាស់​ឈ្មោះ វ៉ា​ត់ យ​យ អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ប្រាប់​ថា គាត់​បាន​ស្តាប់ ឮ​តែ​គេ​និយាយ​ត​ៗ​គ្នា​ថា នៅ​ក្បាលហុង​ទឹកឆារ​នេះ​ពិតជា​សប្បាយ ហើយ​មនុស្ស​មក​លេង​ច្រើន​ថែម​ទៀត​ផង ។ ទើប​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​គាត់​បាន​នាំ​កូន និង​ក្មួយ​ៗ​ជា​ច្រើន​នាក់​ជិះ​រថយន្ត​ឈ្មួ​ល​០១​គ្រឿង មក​លេង​ដោយ​បាន​សង្កេត​ឃើញ​មាន​សភាព​អ៊ូអរ​ពិតមែន ការ​លក់ដូរ​ចំណីអាហារ​មាន​គ្រប់​ប្រភេទ ។ នៅ​ពេល​ក្រោយ​នឹង​នាំ​កូន​ៗ​មក​លេង​បន្ត​ទៀត​ព្រោះថា​សប្បាយ​ដូច​អ្វី​ដែល​គេ​បាន​និយាយ​មែន ។

យោង​តាម​របាយការណ៍​របស់​លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ចាប់ពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១០ តុលា ២០១៨ ប្រជាពលរដ្ឋ​មាន​ទាំង​ខ្មែរ និង​បរទេស​នាំ​គ្នា​មក​កម្សាន្ត​លេង​នៅ​តាម​រមណីយដ្ឋាន​ចំនួន​០៧​កន្លែង​ខាងលើ មាន​ចំនួន​សរុប​៤១.៧១៥​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​ចំនួន​១០៥​នាក់ ដោយ​មានការ​ថយ​ចុះ​ចំនួន​១៨​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ ។ ហើយ​ការ​លក់ដូរ​តម្លៃ​ទំនិញ​ពុំ​សូវ​មានការ​ឡើងថ្លៃ​ហួស​ពី​ប្រក្រតី​ឡើយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ