ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា​វាយប្រហារ​លើ​រដ្ឋ​ផ្ល​រី​ដា

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជាមួយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំងក្លា​បំផុត ដែល​បង្ក​ការ​បំផ្លិចបំផ្លាញ​និង​​ទឹកជំនន់ ព្យុះសង្ឃរា​ឈ្មោះ​ MICHAEL​ បាន​វាយប្រហារ​ខ្លាំង​ពេញបន្ទុក​លើ​ភាគ​ពាយ័ព្យ​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក ហើយ​នា​យប់​ថ្ងៃ​ទី​១០​ តុលា​ បន្ត​បោកបក់​ឆ្ពោះទៅ​កាន់​រដ្ឋ​ច​ច​ជៀ​។…

សហរដ្ឋអាមេរិក ៖ ជាមួយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំងក្លា​បំផុត ដែល​បង្ក​ការ​បំផ្លិចបំផ្លាញ​និង​​ទឹកជំនន់ ព្យុះសង្ឃរា​ឈ្មោះ​ MICHAEL​ បាន​វាយប្រហារ​ខ្លាំង​ពេញបន្ទុក​លើ​ភាគ​ពាយ័ព្យ​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក ហើយ​នា​យប់​ថ្ងៃ​ទី​១០​ តុលា​ បន្ត​បោកបក់​ឆ្ពោះទៅ​កាន់​រដ្ឋ​ច​ច​ជៀ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​តំបន់ ​GADSDEN ​រដ្ឋ​ផ្ល​រី​ដា បាន​​រាយការណ៍​ពី​មនុស្ស​ស្លាប់​ម្នាក់​ដោយសារ​ព្យុះ​នេះ​។​ ហើយ​នៅ​ទីក្រុង​ប៉ា​ណា​ម៉ា​ស៊ី​ធី​ រដ្ឋ​ផ្ល​រី​ដា ការ​ធ្វើ​ដំណើរ​ពិតជា​លំបាក​បំផុត ​ព្រោះ​ដើមឈើរ​លំបាក់​ពាសពេញ​ផ្លូវថ្នល់ ដែល​គ្របដណ្ដប់​ដោយ​បំណែក​ទាំងឡាយ រួច​ការ​ខូចខាត​ពិតជា​ធំធេង​ណាស់​។

បណ្ដា​រូបភាព​តាម​បណ្ដាញ​សង្គម​បង្ហាញ មួយ​ផ្នែក​នៃ​ទីក្រុង ​MEXICO BEACH​ ត្រូវ​ទឹក​ជន់​លិច​ផ្ទះ​ជា​ច្រើន​ដល់​ដំបូល រួច​អគារ​ជា​ច្រើន​រង​ការ​ខូចខាត​។

ព្យុះ​នោះ​ជា​ព្យុះ​យ៉ាង​បំផ្លិចបំផ្លាញ ​និង​ខ្លាំង​បំផុត​វាយប្រហារ​ផ្លែ​ក​ដីគោក​សហ​រដ្ឋ​អាមេ​រិក ចាប់តាំងពី​ព្យុះ​ឈ្មោះ​ ANDREW​ កាលពី​ឆ្នាំ​១៩៩២​មក​។​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​​ដូ​ណា​ល់ ​ត្រាំ​ ក្នុង​អង្គ​មី​ទ្ទីង​មួយ​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ កាលពី​យប់​ថ្ងៃ​ទី​១០ ​តុលា​ថ្លែង​ថា ខ្ញុំ​នឹង​ទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា​ក្នុង​ពេល​យ៉ាង​ឆាប់​។

ខាង​ផ្លែ​ក​ឧតុនិយម​បាន​ព្យាករណ៍​ពី​ការ​បង្ក​គ្រោះ​មហន្តរាយ​ខ្លាំងក្លា​បំផុត​នៃ​ព្យុះ​MICHAEL​ ជាមួយ​ទឹកជំនន់​ដ៏​សែន​អាក្រក់ ជាពិសេស​តំបន់​ឆ្នេរសមុទ្រ ​ព្រមទាំង​ភ្លៀង​ធ្លាក់​​ខ្លាំង ខណៈ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​២៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ