ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​ពី​ការ​ចូលរួម​ត្រួតពិនិត្យ​ទីតាំង​សាក​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​ YONHAP​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង លោកស្រី KANG KYUNG WHA…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​ YONHAP​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង លោកស្រី KANG KYUNG WHA ថ្លែង​នា​ថ្ងៃ​ទី​១០ ​តុលា ​ថា កូរ៉េ​ខាងត្បូង​ និង​សហ​រដ្ឋ​អាមេរិក កំពុង​តែ​ចរចា​គ្នា​ដើម្បី​អាច​ឲ្យ​បណ្ដា​អ្នក​ជំនាញការ​កូរ៉េ​ខាងត្បូង ចូលរួម​ក្នុង​ក្រុម​​ដែល​ចូល​ទៅ​ត្រួតពិនិត្យ ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​មួយ​ដែល​បំផ្លាញ​ចោល​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន ថ្លែង​នា​ថ្ងៃ​ទី​៧ ​តុលា​ ក្នុង​ក្រុង​ព្យុ​ង​យ៉ាង ពេល​ជួប​​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ​ថា បណ្ដា​អ្នកត្រួតពិនិត្យ​អន្តរជាតិ​នឹង​ទទួល​ការ​អនុញ្ញាត ឲ្យ​ចូល​ក្នុង​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ PUNGGYE- RI ​ដើម្បី​ត្រួតពិនិត្យ ការ​បំផ្លាញ​ចោល​ទីតាំង​នេះ​។

លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង​ក៏​បញ្ជា​ក់​ពី​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ កាលពី​ខែ​មុន​ រវាង​មេដឹកនាំ​កូរ៉េ​ទាំង​២​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ ដោយ​កិច្ចព្រមព្រៀង​នោះ គ្រោង​ជា​ពិសេស​បញ្ចប់​សមយុទ្ធ​យោធា​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ព្រំដែន ហើយ​ដក​ប៉ុស្តិ៍​កង​ឆ្មាំ​ព្រំដែន​មួយ​ចំនួន​ចេញ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង សំដៅ​កាត់​បន្ថយ​ភាព​តានតឹង​ខាង​យោធា ចៀសវាង​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ចៃដន្យ​នានា​ហើយ​បង្កើត​ទំនុកចិត្ត​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ