ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែមាន​អារម្មណ៍​ខ្ជិលមែនទេ តោះ​អនុវត្ត​វិធីទាំង​នេះ​បំបាត់​ភាព​ខ្ជិល

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​អារម្មណ៍​ខ្ជិល​បាន តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​រក​ឲ្យ​ឃើញ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជិល ព្រោះ​មាន​តែ​រក​ឲ្យ​ឃើញ​ទេ ទើប​អាច​ងាយស្រួល​ដោះស្រាយ​អារម្មណ៍​ខ្ជិល​របស់​អ្នក​បាន ។ 2.​បន្ទាប់​មក អ្នក​គួរតែ​ផ្តោតអារម្មណ៍​ទៅ​លើ​បញ្ហា​ចំបង ហើយ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្ជិល…

របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​អារម្មណ៍​ខ្ជិល​បាន តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​គួរតែ​រក​ឲ្យ​ឃើញ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជិល ព្រោះ​មាន​តែ​រក​ឲ្យ​ឃើញ​ទេ ទើប​អាច​ងាយស្រួល​ដោះស្រាយ​អារម្មណ៍​ខ្ជិល​របស់​អ្នក​បាន ។

2.​បន្ទាប់​មក អ្នក​គួរតែ​ផ្តោតអារម្មណ៍​ទៅ​លើ​បញ្ហា​ចំបង ហើយ​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្ជិល ។ នៅ​ពេល​ដែល​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​បាន នោះ​អ្នក​នឹង​អាច​រក​ឃើញ​ផ្លូវ​ក្នុង​ការ​បំបាត់​អារម្មណ៍​មួយ​នេះ​ចោល ។

3.​អ្នក​គួរតែ​រៀបចំ​កន្លែង​ការងារ ឬ​កន្លែង​រៀនសូត្រ​អ្នក​ឲ្យ​មាន​របៀប ព្រោះ​នៅ​ពេល​ដែល​អ្នក​ឃើញ​កន្លែង​រញ៉េរញ៉ៃ អ្នក​នឹង​អស់​អារម្មណ៍​ភ្លាម ។ ប៉ុន្តែ​បើ​អ្នក​ឃើញ​កន្លែង​ស្អាត ហើយ​មាន​របៀប នឹង​ងា​ច​លើកទឹកចិត្ត​អ្នក​ឲ្យ​ឧស្សាហ៍​វិញ ។

4.​បន្ទាប់​មក​ទៀត អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ចាក​ចេញពី​អារម្មណ៍​ខ្ជិល​មួយ​នេះ ដោយ​រៀន​បំភ្លេច ហើយ​រៀន​លើកទឹកចិត្ត​ខ្លួន​អ្នក​ឲ្យ​ឧស្សាហ៍ ទើប​មាន​គេ​គោរព​ស្រឡាញ់​ច្រើន ។

5.​អ្នក​គួរតែ​រៀន​ចេះ​សមាធិ ព្រោះ​ការ​សមាធិ​នេះ ក៏​អាច​ជួយ​រំងាប់​អារម្មណ៍​ខ្ជិល​អ្នក​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​ពេញ​ក្នុង​ការ​បំពេញការងារ ដោយ​អាច​ទទួល​បាន​ផល​ខ្ពស់​ទៀត​ផង ។

6.​អ្នក​គួរតែ​គិត​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ក្រោយ​ពេល​ដែល​អ្នក​បំពេញ​ការងារ​បាន​ល ។ នៅ​ពេល​ដែល​អ្នក​មើលឃើញ​ប្រយោជន៍ អារម្មណ៍​ខ្ជិល​នេះ នឹង​មិន​អាច​នៅ​ជិត​អ្នក​ទៀត​ទេ ។

ដូចនេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន ដើម្បី​បណ្តេញ​អារម្មណ៍​ខ្ជិល​ចេញពី​អ្នក​ឲ្យ​អស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ