ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឺ​ង​ផង​! នៅ​ខេត្ត​សៀម​រាម​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​រមណី​ដ្ឋា​ន នៅ​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ នៃ​ខេត្តសៀមរាប ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃនេះ មាន​ជាង​២៥​ម៉ឺន​នាក់ កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧…

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​តាម​រមណី​ដ្ឋា​ន នៅ​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ នៃ​ខេត្តសៀមរាប ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃនេះ មាន​ជាង​២៥​ម៉ឺន​នាក់ កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ១៧១.៦៤៧ នាក់ ។

បើ​តាម​ប្រសាសន៍​របស់​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​នេះ​មាន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន ២៥២.៤២២​នាក់ បាន​មក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត ៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ១៧១.៦៤៧ នាក់ ។

លោក ង៉ូ​វ សេង​កាក់ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ទេសចរ​ជាង​២៥​ម៉ឺន​នាក់​នេះ​មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ជាង​២​ម៉ឺន​នាក់​កើនឡើង​ជាង​៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧ និង​ទេសចរ​ជាតិ សរុប​២៣​ម៉ឺន​នាក់​កើនឡើង​ជាង​៥៣​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ