ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​តាម​រមណីយដ្ឋាន​ជាង​តំបន់ឆ្នេរព្រោះតែ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​អ្នកទេសចរ​ជាង​១.២​លាន​នាក់​បាន​ចេញ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ទូ​ទាំង​ប្រទេស​មានការ​កើនឡើង​ជាង​២០% ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្ត​តំបន់ឆ្នេរ​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​រង​ការ​ខូចខាត​ខ្លាំង​ដោយ​ជំនន់​ទឹកភ្លៀង និង​មាន​ភ្លៀង​ធ្លាក់ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ ។ យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​អ្នកទេសចរ​ជាង​១.២​លាន​នាក់​បាន​ចេញ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ទូ​ទាំង​ប្រទេស​មានការ​កើនឡើង​ជាង​២០% ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្ត​តំបន់ឆ្នេរ​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​រង​ការ​ខូចខាត​ខ្លាំង​ដោយ​ជំនន់​ទឹកភ្លៀង និង​មាន​ភ្លៀង​ធ្លាក់ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ភ្ញៀវ​ទេសចរ​ចំនួន​១.២៦០.៦៩១​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​១.២១៣.៦៨៧​នាក់​កើនឡើង​២០.២៩% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤៨.០០៤​នាក់​កើនឡើង​២៣.៩៣% បាន​ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស ។

ក្នុង​ចំណោម​តំបន់​ទេសចរ​ណ៏​ទាំងនោះ​មាន​តំបន់​ទេសចរ​ប្រាង្គ​ប្រាសាទ​របស់​ខេត្តសៀមរាប​នៅ​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​២៥២.៤២២​នាក់​កើនឡើង ៤៧.០៥% ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៣០.០០០​នាក់​កើនឡើង ៥៣.៣៣%, ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២២.៤២២​នាក់ កើនឡើង ៣.៥៨% ។

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ស្ថិតិ​នៃ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្ត​តំបន់ឆ្នេរ​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​មិនសូវ​អំណោយផល (​រង​ការ​ខូចខាត​ខ្លាំង​ដោយសារ ជំនន់​ទឹកភ្លៀង​) និង​មួយវិញទៀត​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន ប៉ុន្តែ​ភ្ញៀវ​ទៅ​លេង​ខេត្តកំពត​កើនឡើង​ខ្លាំង ជា​ពិសេស​នៅ​រមណីយដ្ឋាន​បូកគោ និង​ទឹកឈូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ