ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តែង​ការ​សោកស្តាយ​ក្រសួងការបរទេស​ថ្លែងការណ៍​ទៅ EU

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​សោកស្តាយ​ចំពោះ​សហភាព​អ៊ឺ​រ៉ុ​ប​ដែល​បាន​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​« EBA» សម្រាប់​ប្រទេស​កម្ពុជា ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ តុលា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​សោកស្តាយ​ចំពោះ​សហភាព​អ៊ឺ​រ៉ុ​ប​ដែល​បាន​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​« EBA» សម្រាប់​ប្រទេស​កម្ពុជា ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ តុលា​នេះ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ តុលា​នេះ​បាន​លើក​ឡើង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កត់សម្គាល់​នូវ​លិខិត​របស់​លោកស្រី ហ្វេរ​ដ៏​រី​កា​ម៉ូ​ហ្គេ​វី​នី និង​លោកស្រី សេ​ស៊ី​ល្យ៉ា ម៉ា​ល​ស្គ្រ​ម ចុះ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។ ទោះបីជា​មានការ​បំភ្លឺ​ជា​បន្តបន្ទាប់​ដោយ​ប្រតិភូ​នៃ​ហ​ភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​នៅ​កម្ពុជា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល​សំដែង​នូវ​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​សហភាព​អ៊ឺ​រ៉ុ​ប​ក្នុង​ការ​ដាក់​ចេញ​នូវ​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ការ​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)» សម្រាប់​ប្រទេស​កម្ពុជា ។

ថ្លែងការណ៍​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​សម្រេចចិត្ត​នេះ​ថា ជា​ភាព​អយុត្តិធម៌​បំផុត ព្រោះ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​សហភាព​អ៊ឺ​រ៉ុ​ប​បាន​បដិសេធ​ដោយ​ចំហរ​អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ទោះបីជា​រង​គ្រោះ​ដោយ​សោកនាដកម្ម​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាងណា​ក៏​ដោយ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង កម្មវិធី​នេះ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី ។

ប្រភព​បញ្ជាក់​ថា « រាជរដ្ឋាភិបាល​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេស​កម្ម​របស់​សហភាព​អ៊ឺ​រ៉ុ​ប កាលពី​ខែកក្កដា​កន្លង​ទៅ ។ រាជរដ្ឋាភិបាល​មានការ​ខកចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប​បាន​យក​ធ្វើ​ជា​មូលដ្ឋាន​នៃ​សច​ក្តី​សម្រេចចិត្ត​លំអៀង​របស់​ខ្លួន​» ។ ចាប់តាំងពី​ប្រទេស​កម្ពុជា​សម្រេច​បាន​សន្តិភាព​ពេញលេញ និង​ការ​ផ្សះផ្សារ​ជាតិ​ឡើង​វិញ​មក​កម្ពុជា​បាន​អនុវត្ត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​ការ​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន​ដែល​សូ​ម្បី​ដែល​ប្រទេស​អឺរ៉ុប​ខ្លួនឯង​ក៏​ត្រូវ​ចំណាយពេល​ខិតខំ​ប្រឹងប្រែង​អស់​ជា​ច្រើន​សតវត្សរ៍​ទម្រាំ​តែ​ពួក​គេ​អាច​សម្រេច​បាន​ផ្នែក​ខ្លះ ។

សិទ្ធិ​ជា​មូលដ្ឋាន​ដូច​ជា សិទ្ធិ​ទទួល​បាន​ម្ហូបអាហារ សុខភាព ការ​អប់រំ លំនៅ​ដ្ឋា​ន និង​ការងារ គឺជា​បុ​រេ​ល័ក្ខខ័ណ្ឌ​សំខាន់​បំផុត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​មួយ​ដ៏​សមរម្យ ។ សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​បដិសេធ​ចោល​តថភាព​ដូចនេះ​ទេ ប៉ុន្តែ​ភាព​ស្ងប់ស្ងៀម និង​ការ​គាំទ្រ​ជា​ចំហរ​របស់​ខ្លួន​ចំពោះ​សកម្មភាព​សុខ​ច្បាប់ និង​ប្រាសចាក​លទ្ធិប្រជាធិបតេយ្យ​នៃ​ក្រុម​មួយ​ចំនួន​ដោយ​មាន​កិច្ច​ការពារ​ពី​ស្ថាប័ន​ខ្លះ​របស់​សហភាព​អឺរ៉ុប ច្បាប់​ណាស់​ថា ការ​វៀរចាក​យ៉ាង​ឆ្ងាយ​ពី​គន្លង​នៃ​ភាព​ត្រឹមត្រូវ ។ ដោយហេតុ​នេះ​វា​ជា​ការ​ច្បាស់​ណាស់​ថា ពិតជា​មាន​ហេតុផល​ខាង​ន​យោ បាយ នៅ​ពីក្រោយ​សេចក្តីសម្រេច​មក​លើក​ប្រទេស​កម្ពុជា ។

ថ្លែងការណ៍​គូសបញ្ជាក់​ទៀត​ថា «​ដោយ​អនុវត្ត​វិធានការ​ដក​ភាព​អនុគ្រោះ​នេះ គណៈកម្មការ​អឺរ៉ុប​ប្រថុយប្រថាន​មិន​ទទួលស្គាល់​ដល់​កិច្ចការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ដ៏​មាន​តម្លៃ​អស់​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​ជួយ​ទាញ​មនុស្ស​ប្រុស​ស្រី រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ។ ជា​លទ្ធផល​នោះ​ការ​សម្រេច​បែប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​បាត់ បង់​ទាំងស្រុង​នូវ​លទ្ធផល​ជា​វិជ្ជា​មាន​ដ៏​ច្រើន​នៃ​គោលនយោបាយ​អឺរ៉ុប​ដែល​កម្ពុជា​ទ​ទទួល​បាន ប្រយោជន៍​រហូត​ដល់​ពេល​នេះ ។ កា​ជ្រើសរើស​យក​វិធានការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹង​រឹង​បែប នេះ​ជា​ជាង​ការ​ប្រកាន់​យក​កិច្ច​សន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​នោះ​អាច​នឹង​ផ្តល់​ផល​អវិជ្ជមាន​បញ្ច្រាស​មក​វិញ​ទេ​» ។ ស្ថាប័ន​អឺរ៉ុប​តែងតែ​បដិសេធ​មិន​ទទួលស្គាល់​ហេតុការណ៍​មិន​អាច​ប្រកែក​បាន​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ​នៃ​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យភាព​ក្នុង​ការ​ចាត់វិធានការ​នា​ន​តាម​ផ្លូវច្បាប់​កន្លង​មក ។

ប្រសិនបើ​ស្ថាប័ន​អឺរ៉ុប​សម្រេច​ដាក់​ទណ្ឌកម្ម​មក​លើក​កម្ពុជា​ផ្អែក​លើ​ជំហរ​នេះ​វា​នឹង​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​តាំងចិត្ត​កាន់តែ​មុតមាំ​ថែម​ទៀត ក្នុង​ការ​ការពារ និង​រក្សា​សកម្មភាព​ត្រឹមត្រូវ និង​ស្របច្បាប់​របស់​ខ្មែរ ។ ថ្លែង​គូសបញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​កសាង​រដ្ឋ​ប្រជាធិបតេយ្យ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងអស់​ស្រប​តាម​គុណ​តម្លៃ និង​ប្រពៃណី​របស់​ខ្លួន ប៉ុន្តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​នីតិរដ្ឋ​ដែល​គ្មាន​នរណា​ម្ចាក់ ស្ថិត​នៅ​លើ​ច្បាប់​បាន​ឡើយ ទោះបីជា​សកម្មជន​នយោបាយ​ក្តី ឬ​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ី​វិល​ក្តី ។ ប្រទេស​កម្ពុជា​សូម​ឲ្យ​មានការ​គាំទ្រ​ពី​សំណាក់​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​មានការ​គោរព​ដល់​អធិបតេយ្យភាព និង​សេចក្តី​ថ្លៃថ្នូ​របស់​កម្ពុជា​» ។

យ៉ាងណា​ក្តី​ទាក់ទិន​នឹង​ការ​ដក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នេះ​ត្រូវ​បាន​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​អះអាង​ថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​រៀបចំ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​មក​កម្ពុជា​នេះ​ដោយ​មានការ​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ឲ្យ​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស និង​ការ​បំបាត់​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ