ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លេង១​គ្រួសារ​ឲ្យ​សប្បាយ បែរជា​ជួបទុក្ខ​គួរ​ឱ្យ​សង្វេគ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ខ្មែរ​មួយ​គ្រួ​សារ​​ទៅ​លេង​កំសាន្ត​នៅ​តំបន់​រមណី​ដ្ឋា​ន​ចំណុច​ខ្សែ​រ៉ក កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ខ្មែរ​មួយ​គ្រួ​សារ​​ទៅ​លេង​កំសាន្ត​នៅ​តំបន់​រមណី​ដ្ឋា​ន​ចំណុច​ខ្សែ​រ៉ក កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ បាន​ជួល​​អូប័​រ​​ដឹក​ភ្ញៀវ​មួយ​គ្រឿង​ជិះ​លេង​​ឆ្លង​ពី​ត្រើយម្ខាង​ទៅ​ត្រើយ​ម្ខាង ស្រាប់តែ​លិច​នៅ​ពាក់​កណ្តាល​ព្រែក​ធ្វើ​ឱ្យ​ឲ្យ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាត់​ខ្លួន រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ តុលា នៅ​មិន​ទាន់​រក​សព​ឃើញ​នៅឡើយ​ទេ​។

ប្រភព​ព័ត៌មាន​មិន​ផ្លូវការ​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ ​បងប្អូន​ជា​ភ្ញៀវ​ទេស​ចរ១​គ្រួសារ​មក​ពី​ភ្នំពេញ​មក​លេង​នៅ​ចំណុច​រមណី​ដ្ឋា​ន​ខាងលើ ហើយ​មាន​បង​ប្អូន​នៅ​ត្រើយ​ខាងជើង​ក៏​ជួល​អូ​ប័​រ​មួយ​គ្រឿង​ដែល​រត់​ចល័ត​ដឹក​ភ្ញៀវ មិនមែន​ជា​អូ​ប័​រ​ម្ចាស់​​ទី​តាំង​​នៅ​រមណី​ដ្ឋា​ន​នេះ​ទេ​។ ហើយ​​ដឹក​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត ដើម្បី​ទៅ​លេង​​ផ្ទះ​បង​ប្អូន​​សាច់ញាតិ​នៅ​ត្រើយម្ខាង​នោះ ។

ប្រភព​មិន​ផ្លូវការ​បន្ត​ទៀត​ថា ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ជួប​ហេតុការណ៍​លិច​អូ​ប័​រ​នៅ​កណ្តាល​ព្រែក​តែ​ម្តង មិនដឹង​ថា អ្នក​ជិះ​ក្នុង​នោះ​មាន​ប៉ុន្មាន​នាក់​រង​គ្រោះ​នោះ​ទេ គ្រាន់​តែ​​ដឹង​ថា នៅ​ពេល​ភ្ញៀវ​កំពុង​ជិះ​ឆ្លង​ដល់​ពាក់កណ្តាល​ព្រែក​អូ​ប័​រ​ក៏​លិច ក៏​មានការ​ឆោ​ឡោ​​ដល់​ម្ចាស់​ខ្ចូ​ស​ដែល​មាន​ទូក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ជន​រង​គ្រោះ​លិច​នោះ​បាន​៨​នាក់ ដាក់​មក​ត្រើយម្ខាង​។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម៉ាក់​ប្រាង្គ ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ភ្ញៀវ​១គ្រួសារ​ជួល​អូ​ប័​រ​ចល័ត​មួយ​គ្រឿង​ជិះ​ឆ្លង​ទៅ​ត្រើយម្ខាង​ទៀត ដើម្បី​ទៅ​លេង​សាច់​ញាតិ​នៅ​ត្រើយ​ម្ខាង​នោះ ។ ពេល​ទៅ​មិន​ជួប​ហេតុការណ៍​អ្វី​នោះ​ទេ លុះ​ត្រឡប់​មក​វិញ​ហាក់​ដូច​ជា​​មានការ​ធ្វេសប្រហែស​ទាំង​អ្នកបើកបរ ទាំង​អ្នក​ជិះ ព្រោះ​អូ​ប័​រ​មាន​ទំហំ​តូច​ល្មម ផ្ទុក​មនុស្ស​ដល់​ទៅ​៩​នាក់ ហើយ​អ្នក​ជិះ​គ្មាន​ពាក់អាវ​ពោង​ទាំងអស់​គ្នា​ទៀត ។

នគរបាល​ប៉ុស្តិ៍​បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​៩​នាក់​ជិះ​នោះ​មាន​ក្មេង​៥​នាក់ ចាស់​៤​នាក់ ទាំង​អ្នក​បើក​អូ​ប័​រ​ផង លុះដល់​ពាក់កណ្តាល​ព្រែកអូ​ប័​រ​នោះ​ក៏​លិច​តែ​ម្តង ពេល​នោះ​អ្នកបំរើ​កា​ងារ​នៅ​តាម​ខ្ចូ​ស​ឃើញ​ក៏​ស្រែក​ឆោឡោ ហើយ​យក​ទូក​ទៅ​ជួយ​ស្រង់​មនុស្ស​បាន​៨​នាក់ បាត់​ខ្លួន​ក្មេង​ស្រី​ម្នាក់ និង​អូ​ប័​រ​ក៏​លិច​បាត់​តែ​ម្តង រហូត​មក​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ តុលា​នេះ ។ ទោះបី​មាន​កម្លាំង​នគរបាល​ព្រំ​ដែនទឹក និង​ក្រុម​អ្នក​ជួយ​អន្តរាគមន៍​រុករក​យ៉ាងណា គេ​ពុំ​ទាន់​រក​សាកសព​ក្មេង និង​អូ​ប័​រ​មួយ​គ្រឿង​ដែល​លិច​នោះ​នៅឡើយ​ទេ​។

ប្រ​ភ​ពី​នគរបាល​ព្រំ​ដែនទឹក ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ខាង​លើ​មានឈ្មោះ វ៉ា​វ អេ​ន​ជី អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោម​ចៅ​១ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឪពុក​ជា​មន្ត្រី​នគរបាល​)​។ បើ​តាម​ប្រភព​សមត្ថកិច្ចថា ម្ចាស់​ទូក​ផ្ទាល់​មិន​បាន​នៅ​កន្លែង​ទូក​អូ​ប​រ័​នោះ​ទេ គឺ​មាន​ជួល​អ្នកបើកបរ​ផ្សេង ហើយ​ម្ចាស់​ទូក​អូ​ប័​រ​ផ្ទាល់​មាន ឈ្មោះ លឹ​ម ងួ​ន​លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាង​លើ ។

រីឯ​មហាជន​រិះគន់​ថា ករណី​ខាងលើ​នេះ គឺ​មក​ពី​ការ​ធ្វេសប្រហែស​ទាំងអស់​គ្នា ហើយ​ម្ចាស់​ទូក​ជា​អ្នក​ទទួលកំហុស​ច្រើន​ជា​ភ្ញៀវ ដោយសារ​ទី​១-​គឺ​អូ​ប័​រ​តូច​ហ៊ាន​ដឹក​ហួស​ចំណុះ ទី​២-​ដឹក​ភ្ញៀវ​អត់​មាន​អាវ​ពោង​ឲ្យ​ភ្ញៀវ​ការពារ​នៅ​ពេល​ជួប​ហេតុ​ការ ។ រីឯ​អ្នក​ជិះ​វិញ បើ​ឃើញ​អូ​ប័​រ​តូច​ហើយ​មិន​រង់ចាំ​ឲ្យ​អូ​ប័​រ​ត្រឡប់​ទៅ​ដឹក​មួយ​ជើង​ទៀត​ទេ ខំប្រឹង​ឡើង​ប្រជ្រៀត​គ្នា​ជិះ​យ៉ាង​ណែន រហូត​ទូក​អូ​ប័​រ​ឃ្លោង​លិច​តែ​ម្តង នេះ​គឺជា​មេរៀន​លើក​ទី​២​ហើយ ដែល​កាលពី​ឆ្នាំទៅ​ទូក​ទេសចរណ៍​មួយ​គ្រឿង​លេច​ក្នុង​ព្រែក​កំពង់បាយ​នេះ​ដែរ​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​លង់ទឹក​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ