ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិន​នៅ​លេង​អស់​មិន​ស្ទើរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​មួយ​កន្លែង ចូល​លួច​យក​អស់​រាប់​សិប​គ្រឿង ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​ជាប់រវល់​ទៅ​លេង​ស្រុក​កំណើត នៅ​ឯ​ប្រទេស​វៀតណាម ។ ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ខាងជើង ម​ជ្ឈមណ្ឌលកុមារ​កំព្រា…

រាជធានី​ភ្នំពេញ ៖ ចោរ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​មួយ​កន្លែង ចូល​លួច​យក​អស់​រាប់​សិប​គ្រឿង ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​ជាប់រវល់​ទៅ​លេង​ស្រុក​កំណើត នៅ​ឯ​ប្រទេស​វៀតណាម ។ ឃ្លាំង​ស្តុក​ម៉ាស៊ីនដេរ​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ខាងជើង ម​ជ្ឈមណ្ឌលកុមារ​កំព្រា អ៊ិ​ស្លា​ម ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ជាប់​ព្រំប្រទល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ពុំ​មាន​ប្រភព​ណាមួយ​បានដឹង​ថា ក្រុម​ចោរ​ចូល​ទៅ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ។ ទើប​អ្នក​ជិតខាង​ឃើញ​ទ្វារ​ឃ្លាំង​ចំហ​រហើយ ម៉ាស៊ីនដេរ​នៅ​ក្នុង​នោះ​រាប់​សិប​គ្រឿង​បាត់​អស់​គ្មាន​សល់ ។

អ្នក​ភូមិ​ចាក់​ជ្រូក​បាន​និយាយ​ថា ម្ចាស់​ឃ្លាំង​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ គ្រាន់តែ​ដឹង​ថា ជា​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ ។ នៅ​ក្នុង​ឃ្លាំង​នោះ​មាន​ម៉ាស៊ីនដេរ ម៉ាស៊ីនផុង ជា​ច្រើន​គ្រឿង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។ ចំណែក​ម្ចាស់​ឃ្លាំង​បាន​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ប្រទេស​វៀតណាម តាំងពី​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ ដោយ​បាន​បិទទ្វារ​ឃ្លាំង​នោះ​ចោល ហើយ​មិន​មាន​សន្តិសុខ​យាម​ប្រចាំការ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​ចោរ​បាន​គាស់​ទ្វារ​ចូល​ទៅ​លួច​យក​ម៉ាស៊ីនដេរ​ទាំងនោះ​ដែល​តាម​ការ​សន្និដ្ឋាន​បាន​បើករថយន្ត​ចូល​ទៅ​ដឹក​ចេញ​តែ​ម្ដង ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា សកម្មភាព​នោះ​កើតឡើង​តាំងពី​ពេល​ណា​នោះ​ឡើយ ។ លុះដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ទើប​ពួក​គាត់​ប្រទះ​ឃើញ​ទ្វារ​ឃ្លាំង​របើក ហើយ​សម្ភារៈ​រប៉ាត់រប៉ាយ ចំណែក​ម៉ាស៊ីនដេរ​បាត់​អស់​ទើប​មានការ​ភ្ញាក់ផ្អើល ។ ខណៈនោះ​មិន​មាន​នរណា​បានដឹង​ថា ម៉ាស៊ីន​ដែល​បាត់​មាន​ប៉ុន្មាន​គ្រឿង និង​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ប៉ុន្មាន​ទេ ចំណែក​ម្ចាស់​មិន​ទាន់​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​វិញ​នៅឡើយ ។

បុរស​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា គាត់​បានឮ​សូរ​សម្លេង​រថយន្ត​បើក​ទៅ​ឈប់​នៅ​ទីនោះ និង​ឮ​ស្នូរ​ក្រ​កាក​ៗ​ដែរ ។ ប៉ុន្តែ​ពុំ​បាន​ចាប់អារម្មណ៍​ថា មាន​ចោរ​គាស់​ទ្វារ​នោះ​ឡើយ ហើយ​ក៏​មិន​បាន​ចេញ​ទៅ​មើល​ដែរ លុះ​ព្រឹក​ឡើង​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ឃ្លាំង​នោះ​ត្រូវ​បាន​ចោរ​គាស់​យក​ម៉ាស៊ីន​អស់បែប​នេះ​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ