ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​កា​ច្រិ​ប និយាយទាំង​អួល​ដើម​.​កថា ៦​ខែ​… ស្ទើរតែ​ដាច់​បាយ​!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ដែល​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ក្នុង​នាទី​កំប្លែង​ប្រចាំ​ស​ប្តា​ហ៍​ជា​មួយ​នាយ​ក្រឹម បាន​ជួយ​រឿង​ក្នុង​គ្រួសារ ដោយសារ​តែ​កូនស្រី​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ រហូត​ចំណា​ជា​ច្រើន​រាល់​របស់របរ​ដែល​សន្សំ​បាន​។ ហើយ​ប្រហែលជា​មិន​អាច​ទ្រាំ​ជាមួយ​ការ​ខ្វះខាត​តទៅ​ទៀត​បាន នាង​កា​ច្រិ​ប សុខចិត្ត​ទម្លាយ​រឿង​ខ្លួន​ជា​សាធារណៈ​ដោយ​រំពឹង​ថា អ្នកសិល្បៈ​ស្គាល់​រូប​នាង និង​មហាជន​អាណិត​ជួយ​សង្គ្រោះ​គ្រា​មាន​បញ្ហា​នេះ​។ ក្នុង​សំឡេង​ខ្សាវ​ៗ​អួល​ដើម​ក​នាង​លី…

តារា​កំប្លែង​ដែល​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ក្នុង​នាទី​កំប្លែង​ប្រចាំ​ស​ប្តា​ហ៍​ជា​មួយ​នាយ​ក្រឹម បាន​ជួយ​រឿង​ក្នុង​គ្រួសារ ដោយសារ​តែ​កូនស្រី​របស់​នាង​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ រហូត​ចំណា​ជា​ច្រើន​រាល់​របស់របរ​ដែល​សន្សំ​បាន​។ ហើយ​ប្រហែលជា​មិន​អាច​ទ្រាំ​ជាមួយ​ការ​ខ្វះខាត​តទៅ​ទៀត​បាន នាង​កា​ច្រិ​ប សុខចិត្ត​ទម្លាយ​រឿង​ខ្លួន​ជា​សាធារណៈ​ដោយ​រំពឹង​ថា អ្នកសិល្បៈ​ស្គាល់​រូប​នាង និង​មហាជន​អាណិត​ជួយ​សង្គ្រោះ​គ្រា​មាន​បញ្ហា​នេះ​។

ក្នុង​សំឡេង​ខ្សាវ​ៗ​អួល​ដើម​ក​នាង​លី សម្បត្តិ ហៅ​កា​ច្រិ​ប បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កូនស្រី​របស់​នាង​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​រយៈពេល​៥​ទៅ​៦​ខែ​មក​ហើយ ដោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នា​ខេត្តសៀមរាប​។ រយៈពេល​៦​ខែ​នាង​ផ្តាច់​សិល្បៈ​​ចេញ​ទៅ​មើល​កូនស្រី ហើយ​សន្សំ​ប្រាក់​បាន​ចេះ​តែ​ចំណាយ​ជា​ប្រចាំ​គ្មាន​ចំណូល​ ហើយ​ការ​ចាយ​កាន់តែ​ច្រើន​ទៅ​ៗ រហូត​លក់​របស់​ដែល​មាន សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​លក់ ដាច់​ការ​ទាក់ទង​ជាមួយ​សិល្បៈ​អស់​។

នាង​កា​ច្រិ​ប​និយាយ​ទាំង​មិន​បាន​កុហក​ដោយ​យក​បារមី​ព្រះ​អង្គ​ដង​កើ ជា​សាក្សី​ថា «មាស ប្រាក់​លក់​មើល​កូន​អស់ហើយ​ឲ្យ​តែ​កូន​ជា​។ លុះ​កូន​ធូរ​នាង​ឈឺ​ម្តង ដល់​ពេល​ខ្លួន​ឈឺ​គ្មាន​លុយ​មើល​ទេ សូ​ម្បី​តែ​ទូរស័ព្ទ​ឆាត​ប្រាប់​គេ​លក់​ឲ្យ​គេ​តម្លៃ​៣០​ដុល្លារ ក៏​គ្មាន​គេ​ទិញ​ផង​។ នាង​បន្ត​ថា ពេល​នេះ​គ្មាន​បាយ​ហូប​ទេ កុំ​តែ​ស្ទុះ​រក​លេខ​មិត្តភក្តិ​ស្គាល់គ្នា​នៅ​ភ្នំពេញ ដោយ​គេ​ឲ្យ​២០​ដុល្លារ កុំ​អី​គ្មាន​អី​ហូប​ទេ​»​។

ទាក់ទង​ទៅ​នាយ​ក្រឹម​ជា​មេ​គាត់​អាណិត​ដែរ​ថា ចាំ​ភ្ជុំ​ចប់​ឲ្យ​នាង​ថត ក្រែង​មាន​សាច់​រឿង​ណា​ថត​បាន ហ្នឹង​ហៅ​ថត​ជាមួយ ។ ព្រោះតែ​អត់​ពេល នាង​លែង​ខ្មាស់​គេ ហើយ​សុខ​ចិត្ត​ទម្លាយ បើ​ទោះ​ពី​មុន​នាង​ទៅ​ណា​មក​ណា មាន​របស់​ប្រើ ស្លៀកពាក់​ស្អាត​ៗ ហើយ​សម្តែង​ម្តង​ៗ​នាង​មាន​គេ​ឲ្យ​លុយ​។ ប៉ុន្តែ​ពេល​នេះ​នាង​សុំ​ត្រឹមតែរ​ស់សិន បើ​មាន​កម្លាំង និង​ខំធ្វើការ បើ​មាន​គេ​អាណិត នាង​យក​លុយ​ព្យាបាល​ខ្លួនឯង​ឲ្យ​ជា ហើយ​សុំ​បង​ក្រឹម​លេង​កំប្លែង​ឡើង​វិញ​។ ក្នុង​មួយ​ជាតិ​នេះ មិន​ដែល​ធ្លាក់ខ្លួនរ​កមួយ​កាក់​មួយ​សេន​គ្មាន​ចឹ​ង​សោះ ពឹង​មាមីង​ក៏​គ្មាន​ទៀត ខ្លួន​ក៏​ជា​កូនកំព្រា​ដល់​ជួប​ចឹ​ង ពិបាក​ក្នុង​ខ្លួន​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ