ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​៣​ថ្ងៃ​ឆក់​ជីវិត​មនុស្ស​២៨​នាក់ របួសធ្ងន់​ស្រាល​៨៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨-១០​ខែតុលា ឆ្នាំ​២០១៨ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ គ្រោះថ្នាក់​ចំនួន​៥៣​លើក​កើន​១​លើក​ស្មើ​២% , ស្លាប់​២៨​នាក់​កើន​២​នាក់​ស្មើ​៨% ,…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨-១០​ខែតុលា ឆ្នាំ​២០១៨ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។

គ្រោះថ្នាក់​ចំនួន​៥៣​លើក​កើន​១​លើក​ស្មើ​២% , ស្លាប់​២៨​នាក់​កើន​២​នាក់​ស្មើ​៨% , របួសធ្ងន់​៦៥​នាក់ ថយ​៥​នាក់​ស្មើ​៦%, របួសស្រាល​២០​នាក់​ថយ​៧​នាក់​ស្មើ​២៦% នេះ​បើ​យើង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា : ស្លាប់​សរុប​២៨​នាក់​(​ស្រី​៦​នាក់​) : ម៉ូតូ​ស្លាប់​២៣​នាក់​ស្មើ​៨២%
(​មិន​ពាក់មួក​២១​នាក់​) រង​យន្ត​តូច​៣​នាក់​ស្មើ​១១% (​បើកបរ​១៦​នាក់ រួម​ដំណើរ​៥​នាក់​) ថ្មើរជើង​២​នាក់​ស្មើ​៧% ។

មូលហេតុ​គ្រោះថ្នាក់​: ល្បឿន​១៩​លើក​កើន​៦​លើក​ស្លាប់​១១​នាក់​, ស្រវឹង​៤​លើក​ថយ​៤​លើក​ស្លាប់​គ្មាន​, ប្រជែង​៦​លើក​កើន​១​លើក​ស្លាប់​៦​នាក់​, មិន​ប្រកាន់​ស្តាំ​៩​លើក​កើន​២​លើក ស្លាប់​៦​នាក់​, មិន​គោរព​សិទ្ធិ​១០​លើក កើន​១​លើ​ល​ស្លាប់​៥​នាក់ ។ យាន​ខូចខាត : ម៉ូតូ​៦៥​គ្រឿង​, រថយន្ត​តូច​២៨​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​២​គ្រឿង​, ថ្មើរជើង​៨​នាក់ ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣៥​លើក ផ្លូវ​ខេត្ត​១៤​លើក ផ្លូវលំ​៤​លើក ។ យានយន្ត​បង្កហេតុ​: ម៉ូតូ​៣៤​លើក រថយន្ត​តូច​១៧​លើក រថយន្ត​ធំ​២​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១៤​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២២​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​៥​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​៣​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​៣​លើក​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​នឹង​ផ្សេង​ៗ២​លើក ។

ស្លាប់​នៅ​លើ​ផ្លូវជាតិ : ផ្លូវជាតិ​លេខ​១ ស្លាប់​២​នាក់​, ផ្លូវជាតិ​លេខ​២​ស្លាប់​១​នាក់​, ផ្លូវជាតិ​លេខ​៣​ស្លាប់​១​នាក់​, ផ្លូវជាតិ​លេខ​៥​ស្លាប់​៣​នាក់​, ផ្លូវជាតិ​លេខ​៦​ស្លាប់​៦​នាក់​, ផ្លូវជាតិ​លេខ​៧​ស្លាប់​៣​នាក់​, ផ្លូវជាតិ​លេខ​៨​ស្លាប់​២​នាក់​, ផ្លូវជាតិ​លេខ​៤១​ស្លាប់​៣​នាក់​, ផ្លូវជាតិ​លេខ​៥៦​ស្លាប់​២​នាក់​, ផ្លូវ​ខេត្ត​ស្លាប់​៥​នាក់ ។

រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពត​៣​លើក ស្លាប់​២​នាក់ របួស​៩​នាក់​, ខេត្តកណ្តាល​៦​លើក ស្លាប់​៦​នាក់ របួស​៦​នាក់​, ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តតាកែវ​៣​លើក ស្លាប់​២​នាក់​របួស​៨​នាក់​, ខេត្តពោធិ៍សាត់​៣​លើក ស្លាប់​៣​នាក់​របួស​១​នាក់​, ខេត្តកំពង់ចាម​៥​លើក ស្លាប់​៦​នាក់ របួស​១០​នាក់​, ខេត្តកំពង់ស្ពឺ​៦​លើក ស្លាប់​២​នាក់ របួស​១៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ