ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបបញ្ហាខ្លះៗលើការបំលាស់ទី​ផ្ទះបណ្តែតទឹក​វៀតណាម​មកលើ​គោកវិញនេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឱ្យទៅ​តាំងទី​លំនៅ​លើ​ដីគោក​របស់​អាជ្ញាធរ ខេត្ត បាន​ជួប​បញ្ហា​ខ្លះ​ៗ សម្រាប់​អ្នក​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយសារ​តែ​ពួក​គាត់​រួញ រា​ទៅ​នៅ​កន្លែង​ឆ្ងាយ​ពី​ទន្លេ​ពេក និង​ម្យ៉ាងវិញទៀត…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឱ្យទៅ​តាំងទី​លំនៅ​លើ​ដីគោក​របស់​អាជ្ញាធរ
ខេត្ត បាន​ជួប​បញ្ហា​ខ្លះ​ៗ សម្រាប់​អ្នក​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយសារ​តែ​ពួក​គាត់​រួញ
រា​ទៅ​នៅ​កន្លែង​ឆ្ងាយ​ពី​ទន្លេ​ពេក និង​ម្យ៉ាងវិញទៀត ទីតាំង​ថ្មី​នោះ គ្មាន​ទឹក គ្មាន​ភ្លើង និង​មិន​ទាន់​មាន​ផ្លូវ​នៅឡើយ​។

ដោយហេតុ​នេះ​ហើយ ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​សំណូមពរ នៅ​លើគោក​ចម្ងាយ​ត្រឹម​១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​ខេត្ត​បាន​ទទួលយក​សំណូមពរ​នេះ​ហើយ តែ​សូម​ធ្វើ​លិខិត​សុំ​ស្នាក់​នៅ​បណ្តោះអាសន្ន​លើ​ដី​ចំណុច​ស្នើ​សុំ​ឱ្យ​បាន​ជាក់លាក់ ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​រៀបចំ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែតុលា​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​សំណូម​មក​អាជ្​ញាធរ​ខេត្ត ដោយ​សុំ​អូស​ផ្ទះ​បណ្តែត​ទឹក​ត្រឹម​ចំណុច​ផ្លូវ​ដាច់ ភូមិ​ចុង​កោះ ដាក់​លើគោក​តាម​បណ្តោយ​ទន្លេ និង​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ ។ សំណូមពរ​របស់​ពួក​គាត់​នេះ​ដោយ​ហេតុផល​ថា សមាគម​វៀត​ណាម ដែល​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ទីតាំង​សម្រាប់​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទៅ​រស់នៅ គឺ​មិន​ទាន់​មាន​អ្វី​នៅឡើយ​បាន​ត្រឹមតែ​សន្យា ។

ការ​សន្យា​របស់​សមាគម​វៀតណាម​ថា ទីតាំង​ថ្មី​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ដែល​នឹង​ត្រូវ​ដាក់​អ្នក​បំ​លាស់​ទីនោះ ត្រូវ​មានទឹក​ស្អាត​មាន​ភ្លើងអគ្គិសនី និង​មាន​ផ្លូវ តែ​នេះ​មិន​ទាន់​មាន​អ្វី​ទាំងអស់ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​រារែក ។ លោក​អភិបាលរង​ខេត្ត​បន្ត​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួលយក​សំណើ​នេះ តែ​ត្រូវធ្វើ​ជា​លាយ​ល័ក្ខណ៍​អក្សរ និង​ផ្តិត​មេដៃ​ឱ្យ​បាន​ត្រឹមត្រូវ មិន​អាច​ធ្វើ​តែ​មាត់​បាន​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​សំណូមពរ​រស់នៅ​បណ្តោះអាសន្ន​ចម្ងាយ​១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​ខាង​សមាគម​វៀតណាម​បាន​រៀបចំ​តាម​ការ​សន្យា​ហើយ ពួក​គាត់​ត្រូវ​តែ​ទៅ​រស់នៅ​ទីនោះ​ជា​ដាច់ខាត ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​រស់នៅ​តាម​ច្រាំង​ទន្លេ ក៏​ត្រូវ​ទាក់ទង​ជាមួយ​ម្ចាស់​ដី​គេ​ដែរ ព្រោះ​ភាគច្រើន​គឺជា​ដីចម្ការ ដែល​សមាគម​ត្រូវ​ជួល​ម្ចាស់​ដី​ឱ្យ​ពួក​គាត់​រស់នៅ​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី ។

សូម​បញ្ជាក់​ថា បំ​លាស់​ទី​របស់​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក គឺជា​ទិស​ដៅ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ទឹកទន្លេ​ស្អាត មាន​បរិស្ថាន​ល្អ ផ្តល់​សុខភាព​ដល់​មនុស្ស និង​ចង់ឱ្យ​ច្រាំង​ទន្លេ​ក្លាយជា​តំបន់​ទេសចរណ៍​ផង​ដែរ ។ ឯការ​ចំណាយ​ជួល​ឬ​ទិញ​ដី​និង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត ផ្លូវថ្នល់ និង​អគ្គិសនី​ឱ្យប្រជា​ពលរដ្ឋ ទាំងនោះ​ទៅ​រស់នៅ គឺជា​បន្ទុក​របស់​សមាគម​វៀតណាម ។ ទោះបីជា​យ៉ាងណា គិត​ត្រឹម​ល្ងាច​ថ្ងៃ
ទី​៤ ខែតុលា ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បាន​ជាង​៣០០​ខ្នង​ហើយ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈ​កម្ម​ការ​​រៀបចំ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​អាជ្ញាធរ​ខេត្ត ៕

អត្ថបទសរសេរ ដោយ