ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​លទ្ធផល ព្រឹទ្ធសភា​បោះ​ឆ្នោត​ជ្រើស​លោក ស៊ឹ​ម កា ជំនួស​កៅអី​លោក នៃ បេ​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ចំនួន​៥៨​រូប នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​នេះ​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​លោក ស៊ឹ​មកា ធ្វើ​ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​ជំនួស​កៅអី​លោក នៃ បេ​ណា…

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ចំនួន​៥៨​រូប នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​នេះ​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​លោក ស៊ឹ​មកា ធ្វើ​ជា​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​ជំនួស​កៅអី​លោក នៃ បេ​ណា ដែល​ទទួលមរណភាព កាលពី​ពេល​ថ្មី​កន្លង​មកនេះ ។

ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា លើក​ទី​៤ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដោយ​លើកយក​របៀបវារៈ​ចំនួន​ពីរ​គឺ ៖១- ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​នីតិកាល​ទី​៤ ។ ២- បោះ​ឆ្នោត​ជ្រើ ស​រើស​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ សមាជិក​ព្រឹទ្ធសភា​ដែល​ចូលរួម​ប្រជុំ​ចំនួន​៥៨​រូប នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​៦២​រូប បាន​បោះ​ឆ្នោត​មួយ​សន្លឹក​ម្តង​ៗ​ដោយ​លទ្ធផល​លោក​ស៊ឹ​ម កា ទទួល​បាន​គាំទ្រ​៥៨​សម្លេង​តែ​ម្តង ចំណែក​លោកស្រី​កង សៅរ៍​ធន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​ប្រចាំ​ភូមិភាគ​៥ ។

សូម​ជម្រាប​ថា ការ​បើក​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​៥ ខែតុលា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ទេព ង​ន ប្រធាន ស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​ដូច​ខាងក្រោម​៖១- ពិនិត្យ និង​សម្រេច​សំណើរ​របស់​គ ណ​បក្ស​ប្រជាជន​កម្ពុជា​លេខ​០៤៨/១៨ និង​លេខ​០៤៩/១៨ ល​គ​.​គក ចុះ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្តី​អំពី​សំណើរ​សុំ​ផ្លាស់​ប្តូរ​សមាជិក​ព្រឹទ្ធសភា​នៅ​មណ្ឌល​ភូមិភាគ​ទី​៥ និង​សំណើរ​សុំ​ជ្រើសតាំង​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​ថ្មី ជំនួស​លោក នៃ ប៉េ​ណា ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

២- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា ចុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្នើ​សុំ​ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ ។ ៣- កំណត់​របៀបវារៈ​កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ