ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​យើង​នេះ​បាន​សុខ​តិច​ជាង​ទុក្ខ

5 ឆ្នាំ មុន

ឆ្លង​តាម​ការ​សិក្សា​តាម​ផ្លូវ​ព្រះធម៌​រក​ឃើញ​ថា ជីវិត​មនុស្ស​យើង​នេះ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ គឺ​ទុក្ខ​លំបាក​សព្វបែបយ៉ាង បើ​ទោះជា​ពេល​ខ្លះ​បាន​សុខ​ក៏​សុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។ មែនទែនទៅ​សូ​ម្បី​តែ​ការ​ទទួលទាន​អាហារ បើ​អាហារ​ណា​ឆ្ងាញ់​ក៏​បាន​សុខ តែបើ​ប៉ះ​ចំ​អាហារ​ណា​មិន​ឆ្ងាញ់ មិន​ពេញចិត្ត​កើតទុក្ខ​ភ្លា…

ឆ្លង​តាម​ការ​សិក្សា​តាម​ផ្លូវ​ព្រះធម៌​រក​ឃើញ​ថា ជីវិត​មនុស្ស​យើង​នេះ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ គឺ​ទុក្ខ​លំបាក​សព្វបែបយ៉ាង បើ​ទោះជា​ពេល​ខ្លះ​បាន​សុខ​ក៏​សុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។

មែនទែនទៅ​សូ​ម្បី​តែ​ការ​ទទួលទាន​អាហារ បើ​អាហារ​ណា​ឆ្ងាញ់​ក៏​បាន​សុខ តែបើ​ប៉ះ​ចំ​អាហារ​ណា​មិន​ឆ្ងាញ់ មិន​ពេញចិត្ត​កើតទុក្ខ​ភ្លា និង​នៅ​មានទុក្ខ​ដ៏​ច្រើន​ស្អេកស្កះ​ទៀត​កើត​តាម​ផ្លូវ​កាយ​ផង កើត​តាម​ផ្លូវចិត្ត​ផង​ដែល​ជា​ទុក្ខ​ក្រៃណា​ទុក្ខ ។​

ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​លោក​ឱ្យ​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់​បំផុត​ដើម្បី​បន្ធូរបន្ថយ​ការ​លំបាក​បាន​ខ្លះ ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​មាន​ខន្តី មានចិត្ត​ធ្ងន់ មានចិត្ត​ស្រស់ថ្លា ពេញ​ដោយ​បីតិ ធ្វើ​ឱ្យ​មនុស្ស​អស់​កង្វល់ មានចិត្ត​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ លែង​មានចិត្ត​លោភលន់ លែង​ច្រណែនឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា ហើយ​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត​ក៏​រសាយ​ពី​ជីវិត​។

មាន​តែ​ព្រះធម៌​ទេ​ដែល​នាំ​ជីវិត​ទៅ​រក​សេចក្តី​ស្ងប់​បាន​សុខ​យូរអង្វែង ។