ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ឈឹង! ស្រាប់តែប្រទះឃើញ​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សព​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ត្រពាំង​ទឹក​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ ៖ សព​បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ត្រពាំង​ទឹក​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ូ​យ យ៉ែ​ម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។

ប្រភព​ព័ត៌មាន​ពី​សាក្សី​ក្នុងភូមិ​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ផឹកស្រា​ក្នុងភូមិ​ជាមួយ​មិត្តភក្តិ​២-៣​នាក់​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន​។ ក្រោយមក គេ​បានឃើញ​ជន​រង​គ្រោះ​ដើរ​សំដៅ​ទៅ​ត្រពាំង​ចំងាយ​ពី​ភូមិ​ប្រហែល​៥០​ម៉ែត្រ រួច​ក៏​បាត់​គាត់​តែ​ម្តង​។

ប្រភព​បន្ត​ថា គ្មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ថា​គាត់​លង់ទឹក​នោះ​ទេ លុះដល់​ម៉ោង​កើត​ហ​តុ​កូនចៅ​បាន​តាម​រកតែ​មិនឃើញ សង្ស័យ​ក៏​ដើរ​តាម​រក​នៅ​ម្តុំ​ត្រពាំង​ទឹក ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ​នៅ​ក្នុង​ទឹក​ត្រពាំង​ក៏​នាំ​គ្នា​ស្រង់​ឡើង​លើគោក តែ​ជា​អកុសល​ជន​រង​គ្រោះ បាន​ស្លាប់​បាត់​ហើយ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ប្រហែលជា​ជន​រង​គ្រោះ​ផឹកស្រា លុះ​ពេល​ស្រវឹង​បាន​ដើរ​តាម​ភ្លឺ​មាត់​ត្រពាំង​ចង់​ចុះ​មុជទឹក​ក៏​រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់​តែ​ម្តង​។​ ពេល​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទឹក គ្មាន​អ្នក​ណា​បានឃើញ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​សព បញ្ជាក់​ថា ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាក​មែន រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ