ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​ទំនើប​ពីរ​គ្រឿង​ពន្លះ​គ្នា​ក្រឡាប់​កណ្តាលផ្លូវ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​របា​ន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​ បណ្តាល​អោយ​ភាគី​ខាង​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ក្រឡាប់​រង​របួសស្រាល ចំណែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​ររង​ការ​ខូចខាត​​ខ្ទេច​ផ្នែក​ខាង​មុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​១៦៩ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​របា​ន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​ បណ្តាល​អោយ​ភាគី​ខាង​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ក្រឡាប់​រង​របួសស្រាល ចំណែក​រថយន្ត​ហា​យ​ឡែ​ន​ឌ័​ររង​ការ​ខូចខាត​​ខ្ទេច​ផ្នែក​ខាង​មុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​១៦៩ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​និង​ស្ត្រី​៣​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ ២AC-៦១១៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុងល្បឿន ។

លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ រថយន្ត​ម៉ាកហាយឡែនឌ័រ​មិន​បាន​បន្ថយល្បឿន​នោះ​ទេ​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​រ៉េវ​រ៉ូ​វើ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៣៦៦៣ ជិះ​គ្នា​២​នាក់ (​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​) បើកបរ​តាម​បណ្តោយ​ផ្លូវ​១៦៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។

ប៉ុន្តែ​សាក្សី​ដែល​នៅ​ទីនោះ​បានឃើញ​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​នោះ ពេល​ដែល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ហើយ ក៏​ទាញ​ចង្កូត​គេច​មក​ស្តាំ​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​អូស​ជាង​១០​ម៉ែត្រ​ទៅ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្តាល​អោយ​ខ្ទេច​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ និ​ង​ម្ចាស់​រថយន្ត​នាំ​គ្នា​ធាក់​កញ្ចក់​រថយន្ត​ខាង​មុខ​ រួច​ឡើង​ទៅ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស ចេញ​ទៅ​បាត់ ចំណែក​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រវិ​ញ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​ទាំង​សងខាង​សំណាងល្អ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ