ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​វី​ដេ​អូ​នគរបាល​ចរាចរណ៍ យក​ប្រាក់​ពី​ជនបរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហាញ​ពី​សកម្មភាព នគរបាល​ចរាចរណ៍​ខ្មែរ បាន​យក​លុយ​ជនជាតិ​ចិន ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពាក់​ព​ន្ធ័​ទៅ​នឹង​រូបភាព​វី​ដេ​អូ​ក្នុង​ករណី នគរបាល​ចរាចរណ៍​ម្នាក់​ចាប់​ឃាត់​រថយន្ត​របស់​ជនជាតិ​ចិន​ដែល​ខុសច្បាប់​ច​រា​ណ៍​នេះ​ដែរ ក៏​មាន​មតិ​មួយ​ចំនួន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហាញ​ពី​សកម្មភាព នគរបាល​ចរាចរណ៍​ខ្មែរ បាន​យក​លុយ​ជនជាតិ​ចិន ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពាក់​ព​ន្ធ័​ទៅ​នឹង​រូបភាព​វី​ដេ​អូ​ក្នុង​ករណី នគរបាល​ចរាចរណ៍​ម្នាក់​ចាប់​ឃាត់​រថយន្ត​របស់​ជនជាតិ​ចិន​ដែល​ខុសច្បាប់​ច​រា​ណ៍​នេះ​ដែរ ក៏​មាន​មតិ​មួយ​ចំនួន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផង​ដែរ​។

ដោយ​ម្នាក់​ៗ​សុទ្ធតែ​បាន​លាន់មាត់​ថា (​ច្បាប់​មាន​ពួក​គាត់​មិន​បាន​អនុវត្តន៍​ទេ តែ​ផ្ទុយ​ទៅ​វិញ​គិតតែ​ពី​ចាប់​យក​តែ​លុយ មិន​ថា​តែ​ខ្មែរ ឬ​ជនបរទេស​ឡើយ​)​។ ហើយ​នៅ​ពេល​នេះ​ដែរ ខ្សែ​វី​ដេ​អូ​ខ្លី​មួយ​ឃ្លី​ប​មួយ​នេះ ក៏​កំពុង​តែ​ត្រូវ​បាន​មហាជន​យក​មក​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​៕
https://youtu.be/gPswHHm7nbA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ