ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រភេទ​ណា​ដែល​គួរ​ចាត់​ថា​ជា​អ្នក​សប្បុរស?

5 ឆ្នាំ មុន

តាម​ធម្មតា​របស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងពៀរ​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​ឱ្យ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ ទ្រឹស្តី​ទាំងនេះ​រួម​នៅ​ត្រឹម​គោល​ធម៌​៤​យ៉ាង​គឺៈ ១-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ…

តាម​ធម្មតា​របស់​សប្បុរស​លោក​មិន​ដែល​បៀតបៀន ចាក់​ដោត ឬ​ចងពៀរ​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​លោក​តែង​ចង្អុល​បង្ហាញផ្លូវ​ណា​ដែល​ជា​ប្រយោជន៍​នាំ​ឱ្យ​សព្វ​សត្វ​ឱ្យ​បាន​សុខ​ក្នុង​លោក​ទាំង​ពីរ​គឺ លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង​។ ទ្រឹស្តី​ទាំងនេះ​រួម​នៅ​ត្រឹម​គោល​ធម៌​៤​យ៉ាង​គឺៈ

១-​សប្បុ​រិ​សូប​សំ​សេវៈ សេពគប់​សប្បុរស គឺ​លោក​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្តជា​ប្រក្រតី

២- សទ្ធម្ម​ស្សវនៈ ស្តាប់​ពាក្យ​ប្រៀ​ប្រដៅ​របស់​បណ្ឌិត​អ្នកប្រាជ្ញ​ដោយ​គោរព

៣-​យោនិសោមនសិកា​រៈ ត្រិះ​រិះ​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ

៤- ធ​ម្មា​នុ​ធម្មប្បដិបត្តិ ប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ដែល​បាន​ត្រិះ​រិះ​ឃើញ​ហើយ​ ។

សប្បុរស​ក្នុង​ទី​នេះ​លោក​សំដៅយក​បុគ្គល​អ្នក​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ប៉ុន្តែ​សម្រាប់​ក្នុង​ទី​ដទៃ​លោក​សំដៅយក​បុគ្គល​អ្នកមាន​សន្តាន​ចិត្តស្ងប់​រម្ងាប់​ក៏​មាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ​បុគ្គល​ដែល​នឹង​បាន​នាម​ថា សប្បុរស​នោះ​គឺជា​មនុស្ស​ល្អ អ្នក​ប្រព្រឹត្ត​តែ​អំពើ​សុចរិត សូ​ម្បី​តាម​រូប​ស័ព្ទ​ក៏​បាន​កំណត់​យក​ថា បុរស​ល្អ ឬ​មនុស្ស​ល្អ​។

ពាក្យ​ថា​ល្អ​នោះ គឺ​មនុស្ស​មិនអាក្រក់ ពោល​គឺ​មិន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ សេចក្តី​នាំ​ឱ្យ​វិនាស ជា​អ្នក​ប្រព្រឹត្ត​ល្អគួរ​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង បុគ្គល​ប្រភេទ​នេះ​ហៅ​ថា សប្បុរស​។