ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយលែងចេញ…

5 ឆ្នាំ មុន
  • ភ្នំពេញ

ច្បាប់​ការពារ​ឆ្នេរសមុទ្រ​នៅ​កម្ពុជា​យើង​…​ទុក​ចម្ងាយ​៥០​ម៉ែត្រ​សម្រាប់​អ្នក​កំសាន្ត​តាម​ឆ្នេរ​…​ជា​សម្បត្តិ​រដ្ឋ សម្បត្តិ​សាធារណៈ ។ បណ្តា​ខេត្ត​ទាំងឡាយ​…​ដែល​នៅ​ជាប់​ឆ្នេរសមុទ្រ​…​ខេត្ត​ខ្លះ​មិន​ឈឺក្បាល​គោរព​ទេ​…​ទុក​ឱ្យ​គេ​រំលោភ​លើ​ឆ្នេរសមុទ្រ​តាម​ចិត្ត ។ តើ​វា​ចង្រៃ​អី​ទៅ​បានជា​ការពារ​៥០​ម៉ែត្រ​លើ​តំបន់ឆ្នេរ​មិន​បាន? ឬ​មួយ​ដូច​ពាក្យ​ពោល​ថា មាន​ប្រាក់​ទិញ​យក្ស​ឱ្យ​កិន​ម្សៅ ? ឬ​មួយ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ​…​ទិញ​យក្ស​ជិះ​លេង…

ច្បាប់​ការពារ​ឆ្នេរសមុទ្រ​នៅ​កម្ពុជា​យើង​…​ទុក​ចម្ងាយ​៥០​ម៉ែត្រ​សម្រាប់​អ្នក​កំសាន្ត​តាម​ឆ្នេរ​…​ជា​សម្បត្តិ​រដ្ឋ សម្បត្តិ​សាធារណៈ ។

បណ្តា​ខេត្ត​ទាំងឡាយ​…​ដែល​នៅ​ជាប់​ឆ្នេរសមុទ្រ​…​ខេត្ត​ខ្លះ​មិន​ឈឺក្បាល​គោរព​ទេ​…​ទុក​ឱ្យ​គេ​រំលោភ​លើ​ឆ្នេរសមុទ្រ​តាម​ចិត្ត ។

តើ​វា​ចង្រៃ​អី​ទៅ​បានជា​ការពារ​៥០​ម៉ែត្រ​លើ​តំបន់ឆ្នេរ​មិន​បាន? ឬ​មួយ​ដូច​ពាក្យ​ពោល​ថា មាន​ប្រាក់​ទិញ​យក្ស​ឱ្យ​កិន​ម្សៅ ? ឬ​មួយ​មាន​ប្រាក់​ទិញ​យក្ស​ប្រើ​…​ទិញ​យក្ស​ជិះ​លេង ?

នៅ​ខេត្ត​កែប​…​គេ​ចាក់​ដី​លយ​ចូល​ក្នុង​សមុទ្រ​រាប់រយ​ម៉ែត្រ​…​សង់​ជា​ក្យូ​ស​តម្រៀបជួរ​ស៊ីផឹក​សប្បាយ​…​សង់ផ្ទះ​សំណាក់​យ៉ាង​រំភើយ​…​និង​កំពុង​បន្ត​សាងសង់​…​គ្មាន​អ្នក​ឈឺក្បាល ។

នៅ​ខេត្ត​ព្រះ​សីហ​នុ​…​អ្នក​ចាក់​ដី​លុប​ឆ្នេរ​ខ្លះ​ត្រូវ​បាន​កាយ​ចេញ​វិញ​ហើយ​…​ធ្វើ​ម៉េច​បើ​ច្បាប់​ហាម ។

នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ដដែល​នេះ​…​ក៏​មាន​សណ្ឋាគារ​ខ្នាត​យក្ស​ខ្លះ​…​កំពុង​ដណ្តើម​យក​ឆ្នេរ​…​ធ្វើ​ឱ្យ​អ្នកស្រុក​ក្រុងព្រះសីហនុ​កត់ត្រា​ទុក​ប្រចាំជីវិត ។

ពេល​សួរនាំ​អាជ្ញាធរ​គេ​និយាយ​ថា​…​មិនមែន​រំលោភ​យក​ឆ្នេរ​ទេ​…​គឺ​ច្បាប់​បាន​យល់ព្រម​ឱ្យ​រំលោភ ។អ្នក​ក្រុងព្រះសីហនុ​ច្រើន​ណាស់​និយាយ​ថា​…​ជញ្ជីង​យុត្តិធម៌​២​ដើ​េ​រ​ផ្ទុយ​គ្នា​…​ជញ្ជីង​មួយ​យល់ព្រម​ឱ្យ​រំលោភ​…​ជញ្ជីង​មួយទៀត​អាណា​ហ៊ាន​រំលោភ​ត្រូវ​វ៉ៃ​ចោល​ឬ​កាយ​ដី​ចេញ ។

ច្បាប់​ដែល​ចែង​ទុក​ឆ្នេរសមុទ្រ​៥០​ម៉ែត្រ​…​ជា​ដី​រដ្ឋ​គ្រប់គ្រង​…​ជា​ដី​សាធារណៈ​សម្រាប់​ប្រើ​ទាំងអស់​គ្នា​…​ពេល​នេះ​និយាយ​លែង​ចេញ​…​ប្រសិនបើ​ចេញ​មែន​…​គឺ​ចេញ​តែ​អាចម៍​ចេញ​តែ​ផោម​…​នាំ​គ្នា​ហិត​ទៅ​…​ហេ !
េ​ហ​!

អត្ថបទសរសេរ ដោយ