ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ភ្ជុំ​គេ​នាំ​គ្នា​ខំ​ធ្វើបុណ្យ បុរស​ម្នាក់​បែរជា​លួច​រថយន្ត​គេ​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ចំនួន​២​ខណ្ឌ មាន​នគរបាល​ប៉ុស្តិ៍ ស្ទឹង​មាន​ជ័យ​ទី​១ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ចំណុះ​ខណ្ឌដង្កោ បាន​ពង្រាយ​កម្លាំង​ដេញ​ស្ទាក់​តាម​ចាប់ខ្លួន បន្ទាប់​ពី​រូបគេ ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ពី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ចំនួន​២​ខណ្ឌ មាន​នគរបាល​ប៉ុស្តិ៍ ស្ទឹង​មាន​ជ័យ​ទី​១ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ចំណុះ​ខណ្ឌដង្កោ បាន​ពង្រាយ​កម្លាំង​ដេញ​ស្ទាក់​តាម​ចាប់ខ្លួន បន្ទាប់​ពី​រូបគេ ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ពី ប្រជាពលរដ្ឋ​ម្នាក់ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១៦​អឺ ផ្លូវលំ ក្រុម​ទី​៤ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ហើយ​ព្យាយាម​ជិះ​រត់គេច​តាំងពី​ខណ្ឌមានជ័យ រហូត​ដល់​ស្រុក​កណ្តាលស្ទឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨​។

ជនសង្ស័យ​មានឈ្មោះ ឈៀក ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សេង ស្រស់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​យោធា មាន​ទីលំនៅ​ចំណុច​កើតហេតុ​។ ដោយឡែក​រថយន្ត ជន​រង​គ្រោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8904​។ តាម​ប្រភព​ព័ត៌មាន​បាន ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ គឺ​ជន​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ដោយពេល​នោះ រូបគេ​បាន​បើករថយន្ត​ចូល​ដល់​ក្នុង​របង​ផ្ទះ តែ​មិន​បាន​បិទទ្វារ​របង​វិញ​ឡើយ ហើយ​ពេល​នោះ​ជន​រង​គ្រោះ បាន​ទុក​សោ​ឡាន​ចោល​ជាប់​នឹង​រថយន្ត ដោយពេល​នោះ​រូបគេ​កំពុង​ជាប់​លើក​អីវ៉ាន់​ចូល​ទៅ​ក្នុងផ្ទះ​។

ភ្លាម​ៗ​នោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ចូល​មក​លប​ៗ ហើយ​បើកទ្វារ​រថយន្ត​ចូល​ទៅ​ខាងក្នុង រួច​កាច់​សោ​បញ្ឆេះ​រថយន្ត​បើករថយន្ត​ថយក្រោយ​ចេញពីផ្ទះ​ជន​រង​គ្រោះ ហើយ​ព្យាយាម​បើក​រត់គេច​តែ​ម្តង ។ បន្ទាប់​ពី​ឃើញ​ជនសង្ស័យ​ខាងលើ​បើករថយន្ត​រត់គេច​ហើយ​នោះ បុរស​ជា​ជន​រង​គ្រោះ បាន​ឡើង​ជិះ​ម៉ូតូ ដេញ​តាម​ពីក្រោយ​រថយន្ត​រហូត ពេល​នោះ​ជន​រង​គ្រោះ បាន​ទូរស័ព្ទ​ផ្តល់​ដំណឹង​ទៅ​កាន់ នគរបាល​ប៉ុស្តិ៍ ស្ទឹង​មាន​ជ័យ​ទី​១ ជា​ហេតុ​ធ្វើ​ឲ្យ​កម្លាំង​នគរបាល បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​កម្លាំង​នគរបាល ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​រថយន្ត​ដែល​មាន​ភិនភាគ​ដូច​រថយន្ត​ជន​រង​គ្រោះ​។

ពេល​នោះ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ទាំងអស់ បាន​ចេញ​កម្លាំង​ជិះ​ម៉ូតូ និង​រថយន្ត​ដេញ​តាម​ចាប់ តែ​ជនសង្ស័យ​បាន​បើករថយន្ត​ចូល​ទឹកដី នៃ​ខណ្ឌដង្កោ ជា​ហេតុ​ធ្វើ​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បញ្ចេញ​កម្លាំង​បន្ថែម​ក្នុង​ការ​ដេញ​តាម​ចាប់​ឃាត់ ។ អំឡុង​ពេល​កម្លាំង​នគរបាល​ជា​ច្រើន​កំពុង​ដេញ​ប៉ផាប់​ចាប់​ពភីង ជនសង្ស័យ​បាន​បើករថយន្ត​បុក​ម៉ូតូ ហុងដា​ឌ្រី​ម​មួយ​គ្រឿង បណ្តាល​ឲ្យ​ម៉ូតូ​ត្រូវ​រង​ការ​ខូចខាត​ទាំងស្រុង តែ​មិន​មាន​មនុស្ស​រង​របួស​ឡើយ​។

ភ្លាម​ៗ​នោះ រថយន្ត​មិន​បាន​ឈប់​ឡើយ គឺ​ព្យ​យាម​បើក​រត់គេច​រហូត​ដល់​ចំណុច​ស្ពាន​៧​មក​រា ព្រំប្រទល់​ភ្នំពេញ​ជាមួយ​ស្រុក​កណ្តាលស្ទឹង ជនសង្ស័យ​ក៏​បួង​ច​ង្កួ​ត​ជ្រុល​បុក​ផ្ទប់​នឹង​របង​មូលដ្ឋាន អាវុធហត្ថ ស្រុក​កណ្តាលស្ទឹង ទាំង​កំរោល​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ត្រូវ​បែក​កង់ និង​ផ្ទុះ​ពោង​សុវត្ថិភាព មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​។

ក្រោយ​បង្កហេតុ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កណ្តាលស្ទឹង ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ហើយ​ពេល​នោះ​កម្លាំង​នគរបាល ជា​ច្រើន​ដែល​បាន ដេញចាប់ ក៏​បាន​ចុះ​អន្តរាគមន៍​ដល់ទី​នោះ​ភ្លាម​ៗ​ដូច​គ្នា​ផង​ដែរ​។ យ៉ាងណាមិញ នៅ​យប់​ថ្ងៃខែ​ដដែល ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​សម្រេច​ប្រគល់​ទាំង​ជនសង្ស័យ រួម​ជាមួយ​រថយន្ត​ទៅ​ឲ្យ​នគរបាល ខណ្ឌមានជ័យ​វិញ ដែល​ជា​ម្ចាស់​ករណី ជា​អ្នកចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​៕


https://youtu.be/b1aV0B_GBAc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ