ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ប្រមឹក​កាច់​បំបាក់​កកូន​ខ្លួនឯង​បរិភោគ

5 ឆ្នាំ មុន

មាន​សេចក្តី​ដំណាល​ថា កាលនោះ​ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នកប្រមឹក​សុរា​បើ​វៀរចាក​សាច់​ពេល​ណា ព្រះ​អង្គ​មិន​សោយ​ព្រះ​ភត្ត​ទ្បើ​យ ។ ថ្ងៃមួយ​នៅ​ពេល​អ្នក​ចម្អិន​អាហារ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះរាជា​ដែល​កំពុង​ស្រវឹងស្រា​ជោកជាំ ទត​មិនឃើញ​សាច់​ក្នុង​ភាជន៍ ក៏​ត្រាស់​សួរ​ថា​សាច់​នៅឯណា ?…

មាន​សេចក្តី​ដំណាល​ថា កាលនោះ​ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នកប្រមឹក​សុរា​បើ​វៀរចាក​សាច់​ពេល​ណា ព្រះ​អង្គ​មិន​សោយ​ព្រះ​ភត្ត​ទ្បើ​យ ។

ថ្ងៃមួយ​នៅ​ពេល​អ្នក​ចម្អិន​អាហារ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះរាជា​ដែល​កំពុង​ស្រវឹងស្រា​ជោកជាំ ទត​មិនឃើញ​សាច់​ក្នុង​ភាជន៍ ក៏​ត្រាស់​សួរ​ថា​សាច់​នៅឯណា ? អ្នកបម្រើ​បាន​ឆ្លើយ​ថា បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃនេះ​ជា​ថ្ងៃឧបោសថសីល មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ឡើយ ។

ព្រះរាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ក៏​ចាប់​ព្រះរាជបុត្រ​ដែល​នៅ​ក្បែរ​នោះ​មូល ផ្តាច់​បំពុងក​បោះ​ទៅ​ខាង​មុខ​អ្នកបម្រើ ហើយ​បញ្ជា​ថា ចូរ​អ្នក​ចម្អិន​ឲ្យ​ឆាប់​មក ។ អ្នកបម្រើ​ក៏​ធ្វើ​តាម​ព្រះរាជ​បញ្ជា​សូ​ម្បី​តែ​ជន​មា្ន​ក់ មិន​ហ៊ាន​យំ ឬ​និយាយ​អ្វី​ទ្បើ​យ ព្រោះ​ខ្លាច​ស្តេច​ប្រមឹក​នោះ ។ លុះ​អ្នកបម្រើ​ចម្អិន​រួច​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ភត្ត​ជាមួយនឹង​សាច់​ព្រះរាជបុត្រ នោះ​ហើយ​ផ្ទុំ​លក់​ទៅ ។

ពេល​ភ្លឺ​ល្អះ​ៗ​ទ្រង់​តើន​ទ្បើ​ង​លែង​ស្រវឹង ប្រាប់​ស្រីស្នំ​ថា​នាង​ចូរ​នាំ​ព្រះរាជបុត្រ​មក​ឲ្យ​យើង ខណៈនោះ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយសោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែនដី លុះ​មាន​ស្មារតី​ឡើង​វិញ ក៏​ត្រាស់​ថា បពិត្រ​ព្រះ​ស្វាមី ម្សិលមិញ ព្រះ​អង្គ​សម្លាប់​ព្រះរាជបុត្រ​យក​សាច់​សោយ​ជាមួយនឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើ​យ​ទ្រង់​រក​ព្រះរាជបុត្រ​អី​ទៀត ។

ព្រះរាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំសោក​ស្រណោះ​អា​ទ្បោះ​អាល័យ ស្តាយ​ព្រះរាជបុត្រ​ស្ទើរនឹង​ក្ស័យ​ព្រះ​ជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹកស្រា​ថា អញ​កើតទុក្ខ​ព្រោះតែ​ផឹកសុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្ត្រ​ហើយ​អធិដ្ឋាន​ថា ចាប់ពី​ពេល​នេះ​តទៅ អញ​លែង​ផឹកទឹក​ស្រវឹង​ទៀត​ហើយ ព្រោះ​វា​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​សេចក្តី​វិនាស​សព្វបែបយ៉ាង​។ កាល​ឃើញ​ទោស​នៃ​ការ​ទឹកស្រវឹង​ជាក់ច្បាស់​យ៉ាងនេះ​ហើយ ទ្រង់​ក៏​លែង​សោយ​ស្រា​តាំងពី​ថ្ងៃ​នោះ​មក ។