ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​លុយ​ជិត​៩​ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្ត​ប៉ៃលិន ៖ សមាជិក​ក្រ​ុម​ប្រឹក្សា​ឃុំ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ ។​ ​ជនសង្ស័យ​ឈ្មោះ អេ​ង ឡុ​ង…

​ខេត្ត​ប៉ៃលិន ៖ សមាជិក​ក្រ​ុម​ប្រឹក្សា​ឃុំ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ ។​

​ជនសង្ស័យ​ឈ្មោះ អេ​ង ឡុ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ដើមចម​នៃ​ការ​ឃាត់ខ្លួន​ក្រុមប្រឹក្សា​ឃុំ​ខាងលើ​នេះ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នេះ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ប៉ៃលិន​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ គង់ ស្រី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ ជា​មេ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ។​

​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​ឈ្មោះ អេ​ង ឡុ​ង ដែល​ខ្លួន​ជា​ក្រុមប្រឹក្សា​ឃុំ​ថា បាន​ទទួល​ប្រាក់​ពី​គាត់​(​គង់ ស្រី​)​ចំនួន ៨៩៥០០ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​មនុស្ស​៤៩​នាក់​ដែល​យក​ពី​គេ ដើម្បី​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរ បាល​ជាតិ ខេត្ត​ប៉ៃលិន ។​

​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ក៏​បាន​សារភាព​ផង​ដែរ​ថា ខ្លួន​ពិតជា​បាន​យក​ប្រាក់​ជិត​៩​មុ​ឺ​ន​ដុល្លារ​ពី​ឈ្មោះ គង់ ស្រី មែន​ដែល​ប្រាក់​នោះ​បាន​យក​ទៅ​លេងល្បែង និង​ផឹកស៊ី​អស់ហើយ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ