ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wayne Rooney សរសើរ Messi ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​គ្រប់ពេល​ទាំងអស់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សរសើរ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្រុម​របស់​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សរសើរ Lionel Messi ថា ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​គ្រប់ពេលវេលា​ទាំងអស់​។ គេ​ម្នាក់​នោះ​គឺជា Wayne Rooney ដែល​ធ្លាប់​លេង​ជាមួយ Ronaldo នៅ​ក្លិប​បិសាច​ក្រហម Manchester United នៅ​ចន្លោះ​ឆ្នាំ​២០០៤ និង ២០០៩ ។

Rooney មិន​បាន​សរសើរ​អតីត​មិត្ត​រួម​របស់​ខ្លួន​ឡើយ បើ​ទោះបី Ronaldo គឺជា​ជើង​ខ្លាំង​ម្នាក់​ដែរ​ក៏​ដោយ​។ ក្រោយ​ពី​បានឃើញ​ការ​លេង​បាន​យ៉ាង​ល្អ​របស់ Messi នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Tottenham បាន​លទ្ធផល 4-2 កាលពី​ស​ប្តា​ហ៍​មុន Rooney បាន​និយាយ​រៀបរាប់​ពី​អតីតកាល​ធ្លាប់​ចាញ់ Messi នៅ​ឆ្នាំ​២០០៩ និង ២០១១​ ។

រូបគេ​បាន​និយាយ​ថា​ ៖«​នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក ការ​លេង​ជាមួយនឹង Barcelona គឺជា​រឿង​មិនធម្មតា​។ នៅ​ក្នុង​កែវភ្នែក​របស់ខ្ញុំ ពួក​គេ​គឺជា​ក្រុម​ខ្លាំង​ផ្តាច់​គេ និង Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ ។ អ្វី​ដែល​រូបគេ​ធ្វើ គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។ Messi មាន​អ្វី​គ្រប់​បែប​យ៉ាង»​។​

អតីត​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម​រូប​នេះ​បាន​បន្ត​ថា ​៖«Ronaldo គ្រាន់តែ​អាច​ស៊ុត​ចូល​ទី​ពេល​ខ្លះ​ប៉ុណ្ណោះ​។ តែ Messi អាច​ស៊ុត​ចូល​ទី​បាន បើ​ទោះបីជា​ពេល​ខ្លះ​ដើរតួ​ជា​ខ្សែបម្រើ​ក៏​ដោយ​។ គេ​អាច​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន ពេល​ខ្ញុំ​កំពុង​រត់​លើ​តារាង ​។ ដូចនេះ​គេ​ប្រហែល​អាច​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi និង Ronaldo បាន​ដាក់​វេន​គ្នា​ឈ្នះ​ពាន Ballon d’Or ចំនួន​១០​ដង​ហើយ​ដែល​មិន​ព្រម​ឲ្យ​នរណា​ម្នាក់​មក​ធ្វើ​ជា​ម្ចាស់​ក្រៅពី​ពួក​គេ​ទាំង​ពីរ​នាក់​ទាល់តែ​សោះ​ ។ ចំណែកឯ Rooney វិញ ពេល​នេះ​កំពុង​តែ​លេង​ឲ្យ​ក្លិប DC United នៅ​សហរដ្ឋអាមេរិក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ