កីឡាកររត់លឿនជាងគេរបស់ Man City ត្រូវបានបញ្ចេញមុខ
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករអាយុ១៨ឆ្នាំ Rabbi Matondo ត្រូវបានគេធ្វើតេស្តឃើញថា អាចរត់លឿនជាងកីឡាករជួរមុខ…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករអាយុ១៨ឆ្នាំ Rabbi Matondo ត្រូវបានគេធ្វើតេស្តឃើញថា អាចរត់លឿនជាងកីឡាករជួរមុខ…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាករអាយុ១៨ឆ្នាំ Rabbi Matondo ត្រូវបានគេធ្វើតេស្តឃើញថា អាចរត់លឿនជាងកីឡាករជួរមុខ Leroy Sane, Kyle Walker និង Raheem Sterling ។
បើទោះបីជាមិនទាន់បានចូលលេងឲ្យក្លិប Man City ពេញសិទ្ធិក៏ដោយ Matondo បានឡើងទាត់បម្រុងចំនួន១០ប្រកួត ហើយស៊ុតបញ្ចូលទីបាន៧គ្រាប់ ដែលធ្វើឲ្យរូបគេអាចនឹងចូលលេងពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ ។
បើទោះបីជាមានថ្វីជើងល្អបែបនេះក្តី Matondo នៅតែបង្ហាញពីសេចក្តីស្រែកឃ្លាននូវចំណេះដឹងខាងផ្នែកបាល់ទាត់ថែមទៀត និង បន្តអភិវឌ្ឍខ្លួនតរៀងរហូត ។
រូបគេបានប្រាប់ Wales Online ថា ៖ «ពួកយើងបានធ្វើតេស្តកាយសម្បទារួចហើយ ដែលបង្ហាញថាខ្ញុំគឺជាកីឡាកររត់បានលឿនជាងគេនៅក្នុងសាលា និង ក្លិបទាំងមូលនៅ្ Man City ផ្ទាល់តែម្តង។ ខ្ញុំផ្ទាល់មិនសូវដឹងរឿងច្បាស់ពីរឿងនេះទេ។ គ្រាន់តែដឹងថា មានកីឡាកររត់លឿនជាច្រើននាក់ទៀតនៅ Man City»។ ដោយសារតែសមត្ថភាពអាចរត់បានលឿនរបស់រូបគេ លោក Pep អាចនឹងរៀបចំឲ្យគេមានឈ្មោះពេញសិទ្ធិ បើទោះបីជាវ័យនៅក្មេងក៏ដោយ ៕
ចែករំលែកព័តមាននេះ