ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ខ្លះ​មិន​ស្គាល់​អ្វី​ជា​បាប

5 ឆ្នាំ មុន

ការងារ​អាក្រក់​មាន​ច្រើន​ណាស់ ដែល​បុ​គ្ក​ល​ធ្វើ​ហើយ​តែ​មិន​បាន​គិត​ថា វា​ជា​អំពើ​បាប​នោះ​ទេ ព្រោះ​យល់​ថា ខ្លួន​មិន​បាន​ទៅ​វាយ​ធ្វើបាប​គេ ខ្លួន​មិន​ទៅ​សម្លាប់​ជីវិត​គេ​ឯណា ​។ ពិត​ណាស់​បាប ប្រែ​ថា អំពើអាក្រក់…

ការងារ​អាក្រក់​មាន​ច្រើន​ណាស់ ដែល​បុ​គ្ក​ល​ធ្វើ​ហើយ​តែ​មិន​បាន​គិត​ថា វា​ជា​អំពើ​បាប​នោះ​ទេ ព្រោះ​យល់​ថា ខ្លួន​មិន​បាន​ទៅ​វាយ​ធ្វើបាប​គេ ខ្លួន​មិន​ទៅ​សម្លាប់​ជីវិត​គេ​ឯណា ​។

ពិត​ណាស់​បាប ប្រែ​ថា អំពើអាក្រក់ អំពើ​លាមក មិន​ប្រសើរ ចិត្ត​បាប បូក​រួម​ទាំង​អ្នកមាន​ចិត្ត​បៀតបៀន​គេ ឈ្នានីស​គេ និយាយដើម​គេ ច្រណែន​គេ ទាំង​អស់នេះ​ហើយ​ជា​បាប​។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន ពេលទំនេរ​ក៏​ទៅ​អង្គុយ​និយាយ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ អ្នក​នេះ​មិនល្អ​យ៉ាងនេះ អ្នក​នោះ​អាក្រក់​យ៉ាងនេះ យ៉ាងនោះ​ជាដើម នេះ​គឺជា​ការងារ​ដ៏​អាក្រក់​មួយ តែ​បែរជា​បុគ្គល​មិន​បាន​គិត​ថា​វា​ជា​អំពើ​បាប​ទៅ​វិញ ព្រោះ​អវិជ្ជា​គ្រប​សង្កត់ ។

តាម​ពិត​ទៅ​អំពើ​បាប​មិនមែន​ទាល់តែ​អ្នក​ទៅ​សម្លាប់​ជីវិត​គេ​នោះ​ទេ មិន​បាន​សម្លាប់​គេ​ក៏​មាន​បាប​ដូច​គ្នា​ដូច​ជា យើង​មានគំនិត​មិនល្អ ការ​ទៅ​និយាយដើម​គេ ការ​បៀតបៀន​គេ ច្រណែនឈ្នានីស​គេ ព្យាបាទ​គេ​…​ទាំងនេះ​សុទ្ធតែ​ជា​អំពើ​បាប​ពិត​ៗ ពោល​គឺ​នរណា​នៅ​មាន​អកុសលមូល លោភៈ ទោសៈ មោហៈ បាប​នឹង​មាននៅ​ក្នុង​បុគ្គល​នោះ ហើយ​អពមង្គល​ក៏​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ដែរ ។

ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ទ្រង់​មិន​សរសើរ​ការងារ​ណា ដែល​ជា​ការងារ​មិនល្អ ការងារ​មានទោស​នាំ​មក​នូវ​សេចក្តី​វិនាស នាំ​មក​នូវ​អពមង្គល​នោះ​ឡើយ ។