ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ហេតុ​អ្វី​បានជា​ទ្រឹស្តី​ព្រះពុទ្ធ​និយាយ​តែ​ពី​រឿង​ទុក្ខ?

5 ឆ្នាំ មុន

បានជា​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បំភ្លឺ​តែ​ពី​រឿង​សេចក្តី​ទុក្ខ​យ៉ាង​ពិស្តារ​នោះ ក៏​ព្រោះតែ អាយុជីវិត​យើង​នេះ​ជា​របស់​មិន​ទៀង ជា​របស់​នាំទុក្ខ មានការ​ប្រែប្រួល ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា ផ្លាស់​ប្តូរ​ពី​តូច​ទៅ​ធំ ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជរា​ទៅ​ឈឺ…

បានជា​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បំភ្លឺ​តែ​ពី​រឿង​សេចក្តី​ទុក្ខ​យ៉ាង​ពិស្តារ​នោះ ក៏​ព្រោះតែ អាយុជីវិត​យើង​នេះ​ជា​របស់​មិន​ទៀង ជា​របស់​នាំទុក្ខ មានការ​ប្រែប្រួល ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា ផ្លាស់​ប្តូរ​ពី​តូច​ទៅ​ធំ ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជរា​ទៅ​ឈឺ ពី​ឈឺ​ទៅ​ស្លាប់​គ្មាន​សត្វលោក​ណា​ចៀស​ផុត​គេច​រួច​បាន​ឡើយ ។

សេចក្តី​នេះ​បណ្ឌិត​លោក​ចង់​អប់រំ​ថា របស់​ណា​ដែល​មិន​ទៀងទាត់ របស់​នោះ​ជា​ទុក្ខ របស់​ណា​ជា​ទុក្ខ របស់​នោះ​គឺ​មិនមែន​ជា​របស់​ខ្លួន ព្រោះ​អាការ​ទាំងអស់​របស់​ជីវិត វា​សុទ្ធសឹងតែ​មិន​នៅ​ក្រោម​អំណាច​នៃ​ការ​បង្គាប់បញ្ជា​របស់​អ្នក​ណា​ឡើយ ដូច្នេះ​ហើយ​ទើប​អាច​និយាយ​បាន​ថា វា​ជា​របស់​មិនមែន​ខ្លួន បើសិនជា​យើង​ប្រកាន់​រឹងត្អឹង​ថា​ជា​របស់​ខ្លួន​យើង​នោះ ប្រាកដជា​មាន​សេចក្តី​ទុក្ខ​កាន់តែ​ខ្លាំង​ឡើង​មិន​ខាន ។

បើ​បុគ្គល​យល់​ថា ជីវិត​នេះ​ជា​របស់​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា​ប្រាកដ​ហើយ​នោះ តើ​យើង​គួរ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រយោជន៍ មាន​ន័យ មាន​ខ្លឹមសារ គឺ​ត្រូវ​ព្យាយាម​ប្រឹងប្រែង​ប្រមូល​នូវ​អំពើ​ល្អ​ទាំងឡាយ​យក​មក​ទុក​ក្នុង​ជីវិត​របស់​យើង​ឲ្យ​ហើយ​ទៅ ព្រោះ​ជីវិត​នេះ​វា​មិន​នៅ​យឺនយូរ​ប៉ុន្មាន​ទេ បន្តិចទៀត​គង់តែ​នឹង​ចាស់ គង់តែ​នឹង​ឈឺ គង់តែ​នឹង​ស្លាប់​គ្រប់​ៗ​គ្នា គ្មាន​នរណា​ម្នាក់រ​ស់បាន​រហូត​ជា​ដាច់ខាត ។