ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ម្នាក់​ស្លា.ប់​ហើយ​ជន​សង្ស័យ​2​នាក់​របួស​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​នៅ​​​ក្រុង​ឡុងដ៍​

10 ឆ្នាំ មុន

បុរស​២​នាក់​​​បាន​ប្រើ​កាំបិត​សម្លា.ប់​ទាហាន​​អង់​គ្លេស​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្បែរ​បន្ទាយ​​យោធា​កង​កាំ​ភ្លើង​ធំ​​​​នៅ​​ឯ​​ WOOLWICH ជា​សង្កាត់​មួយនា​ភាគ​អាគ្នេយ៍​​ក្រុង​ឡុងដ៍​ ។ បុរ​ស​ទាំង​២​​នាក់​បាន​បញ្ចេញ​ពាក្យ​បង្ហាញ​ពី​គំនិត​​​អ៊ិស្លាម​​និយម​ជ្រុល​​​មុន​ពេល​ប៉ូលិស​​បា.ញ់​ឱ្យ​​ពួក​គេ​របួស​​ ហើយ​ចាប់​ខ្លួន ។

បុរស​២​នាក់​​​បាន​ប្រើ​កាំបិត​សម្លាប់​ទាហាន​​អង់​គ្លេស​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្បែរ​បន្ទាយ​​យោធា​កង​កាំ​ភ្លើង​ធំ​​​​នៅ​​ឯ​​ WOOLWICH ជា​សង្កាត់​មួយនា​ភាគ​អាគ្នេយ៍​​ក្រុង​ឡុងដ៍​ ។ បុរ​ស​ទាំង​២​​នាក់​បាន​បញ្ចេញ​ពាក្យ​បង្ហាញ​ពី​គំនិត​​​អ៊ិស្លាម​​និយម​ជ្រុល​​​មុន​ពេល​ប៉ូលិស​​បាញ់​ឱ្យ​​ពួក​គេ​របួស​​ ហើយ​ចាប់​ខ្លួន ។

នាយក​រដ្ឋ​មន្ត្រី​​អង់​គ្លេស​​ លោក​ដាវីដ កាមី​រ៉ូន ក្នុង​សន្និ​សីទ​​សារ​ព័ត៌​​មាន​​រួម​មួយ​​ជាមួយ​​ប្រធា​នាធិបតី​​បារាំង​ លោក​​ហ្វ្រង់​ស្វ័រ​ ហូ​ឡង់ នៅ​ក្រុង​ប៉ារីស​​ ហៅ​​អំពើ​នោះ​ថា ជា​​អំពើ​គួរ​ឱ្យ​ខ្ពើម​​រអើម​​បំផុត ដោយ​លោក​បន្ត​ថា នេះ​ជា​ការ​វាយ​ប្រហារ​​បែប​​ភេរវ​កម្ម​មួយ ។ ប្រទេស​អង់​គ្លេស​ដាច់​ខាត​​នឹង​មិន​បិទ​បាំង​​ចំពោះ​ការ​វាយ​ប្រហារ​ទាំងឡាយ​​ដូច​ការ​វាយ​​ប្រហារ​នៅ WOOLWICH នេះ​ឡើយ​​ ។ ចំណែក​ប្រធា​នា​ធិប​តី​​បារាំង​វិញ​អះ​អាង​ពីសាមគ្គី​ភាព​ជាមួយ​​អង់​គ្លេស​ក្រោយ​ការ​​ធ្វើ​ឃាត​​ទាហាន​​អង់​គ្លេស​​មា្នក់​នោះ​មក ។

នាយក​រដ្ឋ​មន្ត្រី​អង់​គេ្លស​បាន​ស្នើ​ម្យ៉ាង​ទៀត​​ដល់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​របស់​លោក​ឱ្យ​មាន​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​​របស់​បណ្តា​រដ្ឋ​មន្ត្រី​​ និង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​ខាង​សន្តិ​សុខ​ ។ លោក​កា​មី​រូ៉ន​​បាន​​កាត់​បន្ថយ​​ពេល​ទស្សនកិច្ច​នៅ​បារាំង​​ដើម្បី​​វិល​ត្រឡប់​មក​កាន់​ទីក្រុង​ឡុងដ៍​វិញ​ក្នុង​ពេល​ដ៏​​ឆាប់ ៕