ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​តេ​ជោ​​មិន​យក​អធិបតេយ្យ ឯករាជ្យ​ជាតិ និង​សន្តិភាព​ជា​ថ្នូរ​ជាមួយ​ជំនួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ…

រាជធានីភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្តាប់ប្រសាសន៍ដ៏មានសារសំខាន់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅប្រទេសជប៉ុន ។ ​

លោកបញ្ជាក់ថា ក្រុមប្រឹក្សា និង គណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ និងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ «មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ» និង«កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា» ព្រោះកន្លងមក មានក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជា ធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលទង្វើនេះមានចេតនាធ្វើឲ្យកម្ពុជា ធ្លាក់ចូលក្នុងគន្លងភ្នក់ភ្លើងសង្រ្គាមដូចអតីតកាល និងបណ្តាលប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា។

ប៉ុន្តែកម្ពុជា បានប្រឹងប្រែងរស់ដោយខ្លួនឯង មិនពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ។

ខាងក្រោមនេះ គឺជាលិខិតគាំទ្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ