ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិះ​រថភ្លើង​ជា​ច្រើន​ភិតភ័យ​ស្លន់ស្លោរ​ព្រលឹង​ចុង​សក់​ដោយសារ​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់​បាន​ភ័យ​ស្លន់ស្លោរ​ដោយសារ​តែ​ក្បាលរថភ្លើង​រួម​នឹង​ទូរ រថភ្លើង​ចំនួន​2​ទៀត​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​បណ្ដាល​អោយ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 8​និង​00​នាទី​យប់ ថ្ងៃ​ទី 9 ខែតុលា…

​ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់​បាន​ភ័យ​ស្លន់ស្លោរ​ដោយសារ​តែ​ក្បាលរថភ្លើង​រួម​នឹង​ទូរ រថភ្លើង​ចំនួន​2​ទៀត​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​បណ្ដាល​អោយ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 8​និង​00​នាទី​យប់ ថ្ងៃ​ទី 9 ខែតុលា ឆ្នាំ​2018 នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ត្បែងខ្ពស់​ស្ថិត​នៅ​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ។​

តាម​ប្រភព​ពី​លោក ដួង ហុង អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា រថភ្លើង​ជួប​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បាន​ដឹក​អ្នកដំណើរ​ពី​ខេត្តបាត់ដំបង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ក្បាលរថភ្លើង​បាន​រត់​ខុស​ចេញពី​ផ្លូវ​បណ្ដាល​ឱ្យ​ធ្លាក់​ចេញពី​ផ្លូវដែក ប៉ុន្តែ​សំណាងល្អ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​រង​របួសស្រាល​ៗ​តែ​ប៉ុណ្ណោះ ។​

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ក៏​មាន​រថភ្លើង​មក​ពី​រាជធានី​ភ្នំពេញ​មក​ទទួលយក​អ្នកដំណើរ​ទាំងអស់​នោះ​បន្តដំណើរ​ទៅ​មុខ​ទៀត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី 10 ខែតុលា នេះ​មាន​រថភ្លើង​ស្ទូច​បាន​មក​ស្ទួ​ច​រថភ្លើង​គ្រោះថ្នាក់​ខាងលើ​ដើម្បី​តម្រង់​ដាក់​លើ​ផ្លូវ និង​បន្តដំណើរ​ទៅ​មុខ​ទៀត​ដែរ ។​

​លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ចរាចរ​ខាងលើ​គឺ​ដោយសារ​តែ​ងី​ប​នៃ​ផ្លូវដែក​ចំណុច​ស្ថានីយ៍​កាច់​ខុស​គោលដៅ​ទើប​បណ្តាល​អោយ​ក្បាលរថភ្លើង​រត់​ខុសផ្លូវ បណ្ដាល​ឱ្យ​ក្បាលរថភ្លើង​រួម​ទាំង​ទូរ​រថភ្លើង​ចំនួន​2​ទៀត​ធ្លាក់​ចេញពី​ផ្លូវ​បែប​នេះ ។​

លោក​បាន​បញ្ជាក់​ថា សំណាង​ហើយ​រថភ្លើង​មក​ដល់​ស្ថានីយ៍​បាន​បង្អង់​ល្បឿន​ដើម្បី​ឈប់​ហើយ​ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​ប្រសិនបើ​រថភ្លើង​ដែល​កំពុង​មាន​ល្បឿន​លឿន​វិញ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ជា​ពុំខាន​មិន​ចាន ។​

​គួរ​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​មាន​អនុសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ដែល​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ដឹក​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុង​នោះ​អយស្ម័យយាន​កម្ពុជា​ក៏​បាន​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ផង​ដែរ​ក្នុង​នោះ​រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ត្រឡប់​ពី​បាត់ដំបង​វិ ក៏​បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ ។

នេះ​ជា​លើក​ទី 1​ហើយ​បន្ទាប់​ពី​រថភ្លើង​ទាំង​ពីរ​ខ្សែ​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ ឡើង​វិញ​បន្ទាប់​ពី​អាក់ខាន​ជាង 30 ឆ្នាំ ហើយ​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ