ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ខៀវ កាញារីទ្ធ អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិ​យស​ក្នុង​ពិធី​«សន្ទនា​មតិ​ពន្លឺមូលដ្ឋាន​»

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបូង​៖លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បានអញ្ជើញ​ជា​វា​គ្មិន​កិត្តិ​យស​ ក្នុង​កម្មវិធី​«សន្ទនា​មតិ​ពន្លឺ​មូល​ដ្ឋាន» ក្រោម​ប្រ​ធាន​បទ​«​ការប្រើប្រាស់​​បណ្ដាញ​ព័ត៌មាន​សង្គម​ និង​លើក​កម្ពស់​ការសិក្សារបស់​និ​ស្សិត​ក្រី​ក្រនៅ​ថ្នាក់​ឧត្ដមសិក្សា»។

ខេត្ត​បាត់​ដំបង​៖លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បានអញ្ជើញ​ជា​វា​គ្មិន​កិត្តិ​យស​ ក្នុង​កម្មវិធី​«សន្ទនា​មតិ​ពន្លឺ​មូល​ដ្ឋាន» ក្រោម​ប្រ​ធាន​បទ​«​ការប្រើប្រាស់​​បណ្ដាញ​ព័ត៌មាន​សង្គម​ និង​លើក​កម្ពស់​ការសិក្សារបស់​និ​ស្សិត​ក្រី​ក្រនៅ​ថ្នាក់​ឧត្ដមសិក្សា»។

 កម្ម​វិធីនេះ​ធ្វើ​ឡើង​នៅ​សាកល​វិទ្យាល័យ​បាត់​ដំបង (UBB) នា​ព្រឹក​ថ្ងៃទី​២៣ ឧសភា ២០១៣ ដែលរៀប​ចំ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​វិទ្យុ​ជាតិ​ចំការ​ចេក​ FM92.70 Mgz ក្នុង​គោល​បំណង​បង្ហាញ​ការគាំ​ទ្រ​«គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល» លើក​ទឹក​ចិត្ត​យុវជន​ក្នុង​ការ​ចូលរួម​អភិ​វឌ្ឍន៍សង្គម​ បង្កើន​ចំណេះ​ដឹង​ បច្ចេក​ទេស​ បច្ចេកវិជ្ជា​ថ្មី​តាម​រយៈ​នៃការប្រើ​ប្រាស់​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​។ សាស្ត្រាចារ្យ​ និស្សិត​ប្រ​មាណ​៥០០​នាក់​ដែល​បាន​ចួល​រួម​ សួរ​ជាសំណួ​យ៉ាង​ផុស​ផុល​ក្នុង​កម្មវិធី​នេះ៕