ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​បុណ្យ​ដែល​សាធុជន​បាន​បំពេញ​ហើយ​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ

5 ឆ្នាំ មុន

បុណ្យ​កុសល​ដែល​សាធុជន​បាន​បំពេញ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ទើប​កន្លង​ផុត​ទៅ​នេះ​ដូច​ជា​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ឧបត្ថម្ភ​ទំនុកបម្រុង​គោរព​គុណមាតា​បិតា ធ្វើ​ទាន​ដល់​ក្រខ្សត់​ជាដើម​នេះ ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ គ្មាន​នរណា​ដែល​មក​បំផ្លាញ​បាន​ឡើយ ជា​កំណប់ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ជា​រៀង​រហូត​។ កាល​បុគ្គល​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ វិញ្ញាណ​របស់​យើង​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ទៅ​ជាមួយ​ដើម្បី​ជាទី​ពឹង…

បុណ្យ​កុសល​ដែល​សាធុជន​បាន​បំពេញ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ទើប​កន្លង​ផុត​ទៅ​នេះ​ដូច​ជា​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ឧបត្ថម្ភ​ទំនុកបម្រុង​គោរព​គុណមាតា​បិតា ធ្វើ​ទាន​ដល់​ក្រខ្សត់​ជាដើម​នេះ ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ គ្មាន​នរណា​ដែល​មក​បំផ្លាញ​បាន​ឡើយ ជា​កំណប់ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ជា​រៀង​រហូត​។ កាល​បុគ្គល​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ វិញ្ញាណ​របស់​យើង​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ទៅ​ជាមួយ​ដើម្បី​ជាទី​ពឹង ដឹកនាំ​បដិសន្ធិ​របស់​យើង​ទៅ​កាន់​សុគតិភព ។

បើ​តាម​ព្រះ​បរមគ្រូ​ជា​ម្ចាស់​សាសនា​នៃ​យើង​កំណប់ទ្រព្យ​គឺ​បុណ្យ​នេះ​មិន​ទូទៅ​ដល់​ពួក​ជន​ដទៃ
ទេ ជា​របស់​ដែល​ចោរលួច​ទៅ​មិន​បាន ភ្លើង​ឆេះ​មិន​រលាយ ត្រូវ​ទឹក​មិន​រលួយ ។ កំណប់ទ្រព្យ​គឺ​បុណ្យ​ណា​ជាប់​តាម​ខ្លួន​ទៅ​បាន អ្នកមាន​បញ្ញា​គួរ​សន្សំ​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ដោយ​ប្រពៃ​ចុះ ។

កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ពួក​ទេវតា​និង​មនុស្ស​ទាំងឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ ផល​ទាំងពួង​នោះ រមែង​សម្រេច​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ជា​ប្រាកដ ។

ភាព​ជា​អ្នកមាន​សម្បុរ​ផូរផង់ មាន​សំឡេង​ពីរោះ ទ្រង់ទ្រាយ​ល្អ រូបល្អ ជា​អធិបតី មានយស​បរិវារ ផល​ទាំងអស់​រមែង​បាន​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ឯង ។

បុញ្ញសម្បទា​ទាំង​អស់នេះ​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ធំ ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញ​ទាំងឡាយ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នកមាន​បុណ្យ​ធ្វើ​ទុក​មក​ហើយ ។