ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក់​ក្តៅ​ដូច​ផ្ទះ​ ផ្តល់​សេ​វា​ដែល​មាន​គុណ​ភាព​ខ្ពស់​បម្រើ​ដល់​លោក​អ្នក​

10 ឆ្នាំ មុន

ត្រជាក់​ល្អូក​ស្ទើរ​តែ​ក្លាយ​ជា​ពាក្យ​ជំនួស​ នៃ​មន្ទីរ​ពេទ្យ​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ជា​ច្រើន​មិន​ចង់​នៅ​យូរ​ ប៉ុន្តែ​ មាន​មន្ទីរ​ពេទ្យ​មួយ​កន្លែង​កែ​ប្រែ​រូប​ភាព​មិន​ល្អ​ ដែល​អ្នក​ជំងឺ​មាន​ចំពោះ​មន្ទីរ​ពេទ្យ​ នៅ​ទី​នេះ​ អ្នក​អាច​ទទួល​អារម្មណ៍​កក់​ក្តៅ​ និង​ស្និទ្ធ​ស្នាល​ដូច​នៅ​ផ្ទះ​ ។ នោះ​គឺ​ មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​ផ្នែក​មហា​រីក​ ដែល​ផ្តល់​សេវា​សុខា​ភិ​បាល​

ត្រជាក់​ល្អូក​ស្ទើរ​តែ​ក្លាយ​ជា​ពាក្យ​ជំនួស​ នៃ​មន្ទីរ​ពេទ្យ​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ជា​ច្រើន​មិន​ចង់​នៅ​យូរ​ ប៉ុន្តែ​ មាន​មន្ទីរ​ពេទ្យ​មួយ​កន្លែង​កែ​ប្រែ​រូប​ភាព​មិន​ល្អ​ ដែល​អ្នក​ជំងឺ​មាន​ចំពោះ​មន្ទីរ​ពេទ្យ​ នៅ​ទី​នេះ​ អ្នក​អាច​ទទួល​អារម្មណ៍​កក់​ក្តៅ​ និង​ស្និទ្ធ​ស្នាល​ដូច​នៅ​ផ្ទះ​ ។ នោះ​គឺ​ មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​ផ្នែក​មហា​រីក​ ដែល​ផ្តល់​សេវា​សុខា​ភិ​បាល​គុណ​ភាព​ខ្ពស់​ ដែល​មាន​ភាព​រហ័ស​ និង​ស្និទ្ធ​ស្នាល​ជា​ទី​បំផុត​ ។

ដើម្បី​ឱ្យ​អ្នក​ជំងឺ​គ្រប់​គ្នា​អាច​ទទួល​ការ​ព្យា​បាល​ដោយ​ស្រួល​ខ្លួន​ និង​រីក​រាយ​ បុគ្គ​លិក​គ្រប់​រូប​របស់​មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​ផ្នែក​មហា​រីក សុទ្ធ​តែ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ដោយ​អស់​ពី​លទ្ធ​ភាព​ និង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ជំ​ងឺ​ទាំង​អស់​ ។ អ្នក​ជំងឺ​ដែល​មក​ពីទី​ក្រុង​ហា​ណូយ​ ប្រទេស​វៀតណាម​ ដោយ​សារ​តែ​មាន​ជំងឺ​មហា​រីក​សួត​ទើប​មក​មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​​ផ្នែក​មហា​រីក​ ហើយ​អំ​ឡុង​ពេល​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ ៤ដង​ គាត់​ទទួល​បាន​អារម្មណ៍​រំភើប​ និង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន​ពីមន្ទីរពេទ្យ​ ។

រាល់​ពេល​មក​ទទួល​ការ​ព្យាបាល​ មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​​ផ្នែក​មហា​រីក​ តែង​តែ​ផ្តល់​សេវា​ជូន​ និង​ទទួល​ពីព្រ​លាន​យន្ត​ហោះ​​ ព្រម​ទាំង​ដោះស្រាយ​រាល់​បញ្ហា​ទាំង​ឡាយ​ ។​ នៅ​មន្ទីរ​ពេទ្យ​ក្វាង​ចូវ​ទំនើប​​ផ្នែក​មហា​រីក​ ទោះ​បី​មាន​អ្នក​ជំងឺ​ជា​ច្រើន​មក​ពី​ប្រ​ទេស​ខុស​គ្នា​ ប៉ុន្តែ​ អ្នក​មិន​មាន​អា​រម្មណ៍​ឯកា​ដោយ​សារ​មាន​សញ្ជាតិ​ខុស​គ្នា​នោះ​ទេ​ ហើយ​ក៏​មិន​ចាំ​បាច់​បារម្ភ​ថា​ ពិ​បាក​ដោយ​ទំលាប់​រស់​នៅ​ និង​ភាសា​ខុស​គ្នា​ដែរ​ ព្រោះ​មន្ទីរ​ពេទ្យ​មាន​អ្នក​ជំនាញ​បក​ប្រែ​​ អ្នក​ជំងឺ​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ដោយ​ឆ្លង​កាត់​ពួកគេ​ ។

មិន​តែ​ប៉ុណ្ណោះ​ មន្ទីរ​ពេទ្យ​នៅ​មាន​រោង​អា​ហារ​សម្រាប់​អ្នក​ជំងឺ​មួយ​​ ដែល​សម្រាប់​ផ្គត់​ផ្កង់​អា​ហារ​ដល់​អ្ន​កជំងឺ​ ដែល​មក​ពី​ប្រទេស​ផ្សេង​ៗគ្នា​ ។ ក្រៅ​ពី​នេះ នៅ​មន្ទីរ​ពេទ្យ​មិន​ថា​គ្រូ​ពេទ្យ​ គិលា​នុប្ប​ដ្ឋា​យិកា​ ឬ​បុគ្គ​លិក​ដទៃ​ទៀត​ទេ​ ពួក​គេ​សុទ្ធ​តែ​រីក​រាយ​ជួយ​ដល់​អ្នក​ជំងឺ​គ្រប់​រូប​ អាច​ជួយ​ដល់​អ្នក​ជំងឺ​មហា​រីក​ឆាប់​បាន​រំដោះ​ខ្លួន​ចេញ​ពី​ការ​ឈឺ​ចាប់​ ដែល​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ពួក​គេ ៕