ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​គ្នា​លាន់​ដូច​រន្ទះ ម្ចាស់​សន្លប់​ទាំង​សងខាង​៤​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​នឹង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់​ស្រី​២​នាក់ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៩ តុលា…

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​នឹង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់​ស្រី​២​នាក់ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៩ តុលា ២០១៨ នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត ស្ពាន​ស្ទឹង​ស្លូត ចម្ងាយ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស់​ម្នាក់ ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ឌុ​ប​កូនស្រី​២​នាក់ ពី​ទិស​ខាងលិច​មក​កើត​។ លុះ​មក​ដល់​ចំណុច កើតហេតុ​ខាងលើ​ក៏​បត់​ឆ្វេង​(​គោលបំណង​ចូល​ផ្ទះ​) ស្រប​ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​ទៀត​បើកបរ​ម៉ូតូ ហុងដា សេ​១២៥​ដែរ បើក​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន។

បាន​បុក​ម៉ូតូ​ឪពុក​កូន​ពេញទំហឹង លាន់​ដូច​រន្ទះ​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​សងខាង​ធ្វើ​ឲ្យ​មនុស្ស​ខ្ទាត​ចេញពី​ម៉ូតូ​ផ្លោង​៣​ទៅ​៤​ម៉ែត្រ បោក​ក្បាល​ទៅ​លើ​ថ្នល់​បែក​មុខ​បែក​មាត់​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​រដូករណែល​តែ​ម្តង​។ មូលហេតុ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​គ្មាន​ពាក់មួក​សុវត្ថិភាព​៕


https://youtu.be/FDdt8JJSpgA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ