ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណាខ្លះ​ដែល​មិន​អាច​បកស្រាយ​ពាក្យ​ថា​បុណ្យ​បាន ?

5 ឆ្នាំ មុន

គុណជាតិ​ជា​គ្រឿង​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ក្នុង​អំពើ​ជា​កុសល អំពើ​ល្អ អំពើ​នាំ​មក​នូវ​សេចក្តីសុខ ធ្វើបុណ្យ​គឺ​ធ្វើអំពើ​ល្អ​ខាង​ផ្លូវ​កាយវាចា​ចិត្ត​ឱ្យ​កើតឡើង​ប្រាកដ​ហៅ​ថា​បុណ្យ ។ បុណ្យ​នេះ​ដៅ​ពិសេស​ទៅ​លើ​ចិត្ត ទៅ​លើ​ចេតនា កាលបើ​យើង​ត្រេកអរ​ចំពោះ​ទ​ង្វើ​សុចរិត​របស់​អ្នក​ដទៃ សេពគប់​នឹង​បណ្ឌិត​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ហ្នឹងហើយ​ជា​បុណ្យ​នោះ មិនមែន​ទាល់តែ​បរិច្ចាគ​ទាន​ច្រើន​ទើបបាន​បុណ្យ​នោះ​ទេ…

គុណជាតិ​ជា​គ្រឿង​ជម្រះ​សន្តាន​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ក្នុង​អំពើ​ជា​កុសល អំពើ​ល្អ អំពើ​នាំ​មក​នូវ​សេចក្តីសុខ ធ្វើបុណ្យ​គឺ​ធ្វើអំពើ​ល្អ​ខាង​ផ្លូវ​កាយវាចា​ចិត្ត​ឱ្យ​កើតឡើង​ប្រាកដ​ហៅ​ថា​បុណ្យ ។ បុណ្យ​នេះ​ដៅ​ពិសេស​ទៅ​លើ​ចិត្ត ទៅ​លើ​ចេតនា កាលបើ​យើង​ត្រេកអរ​ចំពោះ​ទ​ង្វើ​សុចរិត​របស់​អ្នក​ដទៃ សេពគប់​នឹង​បណ្ឌិត​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ហ្នឹងហើយ​ជា​បុណ្យ​នោះ មិនមែន​ទាល់តែ​បរិច្ចាគ​ទាន​ច្រើន​ទើបបាន​បុណ្យ​នោះ​ទេ ។

រឿង​ប្រគេន​ទាន​ដល់​ព្រះសង្ឃ ឬ​ផ្តល់​ទាន​ដល់​អ្នក​ដទៃ​ដ៏​ច្រើន​លើសលប់​សុទ្ធតែ​ជា​អំពើ​ល្អ តែបើ​ការ​ផ្តល់​ទាន​នោះ​សាមីទាន​មិន​បាន​គោរព​នៅ​ក្នុង​ទាន​(​សក្ក​ច្ចំ ទា​នំ ទេ​តិ​)​របស់​ខ្លួន​ទេ ផល​នៃ​ទាន​ក៏​បាន​តិច​ទៅ​តាម​ហ្នឹង​ដែរ ។ ផ្ទុយ​ទៅ​វិញ​បុគ្គល​គ្រាន់តែ​បរិច្ចាគ​ប្រាក់​តែ​បន្តិចបន្តួច​ទៅ​ព្រះសង្ឃ ឬ​ទុរគត​ជន ប្រកបដោយ​ចិត្ត​ជ្រះថ្លា និង​ត្រេកអរ​រីករាយ​ចំពោះ​ទាន​របស់​ខ្លួន ការ​ឱ្យទាន​បែប​នេះ​នឹង​បាន​ផល​ច្រើន​ជាង ។

ព្រោះហេតុនោះ​បុណ្យ ឬ​សេចក្ដី​បរិសុទ្ធ មិនមែន​ស្ថិត​នៅ​លើ​បរិមាណ​នៃ​វត្ថុ​ទេ គឺ​ស្ថិត​នៅ​លើ​ចិត្ត​របស់​បុគ្គល​ម្នាក់​ៗ​ដែល​ប្រកបដោយ​ចេតនា​រីករាយ​ក្នុង​ពេល​មុន​ឱ្យ​, ពេល​កំពុង​ឱ្យ និង​ពេល​ឱ្យ​រួច ហើយ​ការ​បរិច្ចាគ​ទាន​នោះ​នឹង​មាន​ផល​ច្រើន ឬ​លោក​ហៅ​ថា អបមាណ​បុណ្យ គឺ​បុណ្យ​មិន​អាច​ប៉ាន់​ប្រមាណ​បាន ។