ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មផល​ជា​ពុទ្ធ​និយម

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​តែង​លើកយក​កម្មផល​មក​បង្ហាញ​ដល់​មនុស្ស​ទូទៅ​ថា ពិតជា​មាន​អ​ញ្ចឹ​ង​មែន ដើម្បី​ឱ្យ​មានការ​ខ្លាច ញញើត​នឹង​អំពើអាក្រក់ អំពើ​ទុច្ចរិត ហើយ​ងាក​មក​ប្រព្រឹត្ត​តែ​អំពើ​ល្អ អំពើ​ជា​បុណ្យ​កុសល ការងារ​ណា​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន និង​មហាជន ។…

ព្រះពុទ្ធ​សាសនា​តែង​លើកយក​កម្មផល​មក​បង្ហាញ​ដល់​មនុស្ស​ទូទៅ​ថា ពិតជា​មាន​អ​ញ្ចឹ​ង​មែន ដើម្បី​ឱ្យ​មានការ​ខ្លាច ញញើត​នឹង​អំពើអាក្រក់ អំពើ​ទុច្ចរិត ហើយ​ងាក​មក​ប្រព្រឹត្ត​តែ​អំពើ​ល្អ អំពើ​ជា​បុណ្យ​កុសល ការងារ​ណា​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន និង​មហាជន ។

ទ្រឹស្តី​ដែល​បរិស័ទ​ចាំ​មិន​អាច​បំភ្លេច​បាន​ត្រង់​ចំណុច​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ដែល​ជា​ពុទ្ធភាសិត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដក់​ជាប់​នៅ​ក្នុង​សន្តាន​មហាជន​តរៀង​មក ។
ខាងក្រោម​នេះ​ជា​កម្ម​៣​យ៉ាង​គឺៈ

១-​កម្ម​ស្ស​កោ​ម្ហិ សត្វលោក​តែង​មានកម្ម​ជា​របស់​ខ្លួន

២-​កម្ម​យោនី ជា​អ្នកមាន​កម្ម​ជា​កំណើត

៣-​កម្មទា​យា​ទោ មានកម្ម​ជា​ទាយាទ គឺ​អ្នក​បន្ត​កម្ម​របស់​ខ្លួន​គ្មាន​ទីបំផុត​។

កម្ម​ទាំង​បី​ប្រការ​នេះ​គ្មាន​សត្វលោក​ណា​ចៀស​ផុត​គេច​រួច​នោះ​ឡើយ គឺ​គ្រប់​គ្នា​តែង​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ​បន្ត​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​ជា​រៀង​រហូត វៀរលែងតែ​ព្រះ​ខីណាស្រព​ទើប​លោក​អស់កម្ម​ទាំង​បី​នេះ ចូល​ទៅ​ដល់ទី​បរមសុខ ។