ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ និង​អលាភ​នៃ​ពួក​ប្រេត​កើត​មាននៅ​ថ្ងៃ​ចុង​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ

5 ឆ្នាំ មុន

ថ្ងៃនេះ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ និង​ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ សូម​សាធុជន​អញ្ជើញ​ទៅ​បំពេញ​បុណ្យ​ទាន​ឱ្យ​បាន​ច្រើន​កុះករ និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជាដើម​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ដើម្បី​ឱ្យ​អស់លោក​ទាំងនោះ​ទទួល​មគ្គផល​ទៅ​តាម​និស្ស័យ​កម្ម​របស់​ខ្លួន និង​បាន​ទៅ​កាន់​សុគតិភព​។ យោង​តាម​គម្ពីរ​ដែល​ទាក់ទង​នឹង​អានិសង្ស​បាយបិណ្ឌ បាយបិត្តបូរ​មាន​សេចក្តី​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់ ប្រារព្ធ​អនាថបិណ្ឌិក​សេដ្ឋី​ថា…

ថ្ងៃនេះ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ និង​ជា​ថ្ងៃ​បង្ហើយ​នៃ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ សូម​សាធុជន​អញ្ជើញ​ទៅ​បំពេញ​បុណ្យ​ទាន​ឱ្យ​បាន​ច្រើន​កុះករ និង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជាដើម​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ដើម្បី​ឱ្យ​អស់លោក​ទាំងនោះ​ទទួល​មគ្គផល​ទៅ​តាម​និស្ស័យ​កម្ម​របស់​ខ្លួន និង​បាន​ទៅ​កាន់​សុគតិភព​។

យោង​តាម​គម្ពីរ​ដែល​ទាក់ទង​នឹង​អានិសង្ស​បាយបិណ្ឌ បាយបិត្តបូរ​មាន​សេចក្តី​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់ ប្រារព្ធ​អនាថបិណ្ឌិក​សេដ្ឋី​ថា ពួក​ញាតិ​ទាំងឡាយ​មាន ម្តាយ ឪពុក ញាតកា បងប្អូន​កូនចៅ របស់​ជន​ទាំងឡាយ ដែល​បាន​ស្លាប់​ទៅ​មុន​ៗ​នោះ ទោះ​ទៅ​កើត​នៅ​ទីណា​ៗ​ក្តី តែ​នៅ​ពេល​ដល់​រនោច​ខែភទ្របទ​ដែល​ជា​រដូវ​ភ្ជុំបិណ្ឌ អ្នក​ទាំងនោះ​តែងតែ​មក​ជួបជុំ​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទទួលយក​អាហារ​ដែល​ពួក​ញាតិ​ឧទ្ទិស​ទៅ ។

ដោយសារ​តែ​តេជៈ​អានិសង្ស​នៃ​បុណ្យ​កុសល ដែល​អស់​ញាតិសន្តាន​បាន​ធ្វើ​បាយបិណ្ឌ បាយបិត្តបូរ នា​ខែភទ្របទ​នេះ ហើយ​ឧទ្ទិស​ផល​ជូន​ទៅ​នោះ ពួក​គេ​ក៏​បាន​រំដោះ រួច​អំពី​នរក ប្រេត តិរច្ឆាន អសុរកាយ​នោះ​ហោង​។

រីឯ​សត្វ​នរក​ប្រេត​ទាំងឡាយ ដែល​មក​កាន់​មនុស្សលោក​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ប្រេត​ខ្លះមក​កើតជា​ចាប ជា​កណ្តូប​ខ្មោច ទំ​យំ​នៅ​លើ ដំបូលផ្ទះ ខ្លះ​ទំ​យំ​នៅ​ចុង​កាត់​ផ្ទះ ធ្នឹម​ផ្ទះ មាត់ទ្វារ​ផ្ទះ ជើង​ជណ្តើរ ដើមឈើ​ក្បែរ​ផ្ទះ​។ ប្រេត​ខ្លះ​ទៀត​មក​ដល់​ពាក់​កណ្តាលផ្លូវ ខ្លះមក​អើត​មើលទៅ​វិញ​ទៅ​មក​។ ខ្លះ​បាំងដៃ​មើល​មក​ពី​ចម្ងាយ ហើយ​គិត​អាណិត​អនិច្ចា​ខ្លួន​ថា ឱ​អញ​អើយ​! អភ័ព្វ​អ្វី​ម្ល៉េះ មក​កើតជា​ប្រេត នរក រង​ទុក្ខវេទនា​យូរ​ឆ្នាំ​ណាស់​មក ហើយ ស្រេកឃ្លាន​ក្រៃពេក ។

កាលបើ​ដល់​ខែ​ភ្ជុំ​បិ​ណ្ដ​ដែល​ជន​ទាំងឡាយ បាន​រៀប​រណ្តាប់​បាយបិណ្ឌ បាយបិត្តបូរ ឧទ្ទិស​ផលានិសង្ស​បញ្ជូន​ទៅ​ឲ្យ​សត្វ​នរក​ប្រេត​ទាំងនោះ ក៏​សឹងតែ​បាន​រួច​រំដោះ​ចាក​ទី​ដ៏​ថោកទាប ទៅ​កាន់​សុគតិភព​អស់​កាល​ជា​អង្វែង​ទៅ​ហោង​ ។