ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ធ្វើ​ក្រូច​ង៉ាំ​ង៉ូ​វ

13 ឆ្នាំ មុន

ក្រូចឆ្មារ​ក្រៅពី​ប្រើ​ធ្វើ​ម្ជូរ​សំរាប់​ម្ហូបអាហារ គេ​អាច​កែ​ច្នៃ​ធ្វើ​ក្រូច​ង៉ាំ​ង៉ូ​វ​បាន​យ៉ាងឆ្ងាញ់​ពិសារ ។ ក្រូច​ង៉ាំ​ង៉ូ​វ គេ​អាច​ប្រើ​ធ្វើភេសជ្ជៈ ឬ​ស្ងោរជ្រក់​មាន់ ។ ជាក់ស្ដែង អ្នកស្រី​ចាន់ សា​វុន ជា​បុគ្គលិក​អង្គការសេ​ដាក គាត់​មាន​បទ​ពិសោធ​យ៉ាង​ល្អ​ក្នុង​ការធ្វើ​ក្រូច​ង៉ាំ​ង៉ូ​វ ។ បទ​ពិសោធន៍​នេះ យើង​សូមបង្ហាញ​ជូន​ដូច​ខាងក្រោម​នេះ ៖

១-​ធាតុ​ផ្សំ
-​ក្រូចឆ្មារ​ទុំ​ល្មម​ចំនួន​៥​គីឡូក្រាម
-​អំបិល​ចំនួន​កន្លះ​ស្លាបព្រា
-​ស្ករស​ចំនួន​២​គីឡូក្រាម ។
២-​របៀប​ធ្វើ
-​ក្រូចឆ្មារ​ទុំ​យក​មក​លាង​ទឹក​ឱ្យ​បាន​ស្អាត
-​ដាំទឹក​ឱ្យ​ពុះ យក​ក្រូចឆ្មារ​មក​ដាក់​ចូល ក្នុង​ទឹក​រក្សា​ទុក​ចំនួន​២​នាទី ស្រង់​ដាក់​ក្នុង កញ្ច្រែង រួច​យក​ទៅ​ហាលថ្ងៃ​ឱ្យ​ទន់​ដែល យើង​អាច​ច្របាច់​ក្រូច​ពី​ម្ខាង​ទៅ​ជិត​ដល់​ម្ខាង ទៀត​បាន
-​យក​ស្ករ និង​អំបិល​ទៅ​លាយ​គ្នា​ឱ្យ​សព្វ រួច​យក​មក​ច្របល់​ជាមួយ​ក្រូច​ឱ្យ​បាន​សព្វ បន្ទាប់​មក​យក​ទៅ​តំរៀប​គ្នា​ដាក់​ក្នុង​កែវ
-​ការ​តំរៀប​គ្នា​គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​ពេញ ដល់​គំរប​មាត់​កែវ គឺ​រក្សា​ទុក​ប្រមាណ​ជា មួយ​ថ្នាំងដៃ​ដើម្បី​ឱ្យ​ក្រូច​ចេញ​ទឹក
-​បន្ទាប់​មក​គ្រប​កែវ​ឱ្យ​ជិត​រួច​យក​ទៅ ហាលថ្ងៃ ដើម្បី​ឱ្យ​ក្រូច​ង៉ាំ​ង៉ូ​វ​ឆាប់​បរិភោគ បាន មិន​ហាង (​ការ​ហាល​មាន​រយៈពេល​ពី ៥​ទៅ​៧​ថ្ងៃ រួច​យក​មក​រក្សា​ទុក​នៅ​ក្នុង​ម្លប់ រហូត​ដល់​១៥​ថ្ងៃ ទៅ​១​ខែ ទើប​អាច​យក​ទៅ ហូប​បាន​) ។
៣-​កំណត់សំគាល់
-​ការ​ធ្វើ​ក្រូច​ង៉ាំ​ង៉ូ​វ​របៀប​នេះ​យើង​អាច រក្សា​ទុក​បាន​រហូត​ដល់​រយៈពេល​១​ទៅ​២​ឆ្នាំ
-​គេ​អាច​ប្រើប្រាស់​ក្រូច​ង៉ាំ​ង៉ូ​វ​នេះ​យក ទៅ​ធ្វើ​ជា​ម្ហូប​បាន (​ទាំង​ទឹក និង​សាច់​)
-​ចំពោះ​សាច់​ក្រូច​គឺ​មាន​លក្ខណៈ​ដូច ដំណាប់​ក្រូចឆ្មារ​ផង​ដែរ ៕  (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)