ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុសង្ឃ​កើតជា​ប្រេត​ព្រោះតែ​លាភសក្ការៈ

5 ឆ្នាំ មុន

កាល​ព្រះ​អនុ​រុ​ទ្ធ​ត្ថេ​រ​ចុះ​ពីលើ​ភ្នំ​គិ​ជ្ឈ​កូដ បានឃើញ​ប្រេត​មួយ​ដែល​មាន​សម្បុរ​ល្អ ភ្លឺ​ច្រាល​រន្ទាល​ឆ្អិនឆ្អៅ​ដូច​ទេពតា តែ​មាត់ធុំ​ក្លិនស្អុយ​ដូច​សាកសព មាន​ដង្កូវ​វារ​ចេញចូល​តាម​មាត់​គួរ​ឲ្យ​ខ្ពើមរអើម ព្រះ​ថេរ​ក៏​សួ​ថា នែ​ព្រះស្តែង​តើ​អ្នក​បាន​ធ្វើ​បុព្វកម្ម​ដូច​ម្តេច​ពី​ជាតិ​មុន បានជា​កាយ​អ្នកមាន​សភាព​បែប​នេះ? ប្រេត​នោះ​ក៏​ទូល​ថេរ​ដីកា​ថា ខ្ញុំម្ចាស់​ជា​មនុស្ស​ចិត្ត​បាប​ស្រដី​អាក្រក់​ញុះញង់​ព្រះសង្ឃ​ពីរ​អង្គជា​មិត្តសម្លាញ់​នឹង​គ្នា​ឱ្យ​គេ​បែកបាក់​គ្នា​ព្រោះតែ​ចង់បាន​លាភសក្ការៈ​កាលពី​ជាតិ​មុន…

កាល​ព្រះ​អនុ​រុ​ទ្ធ​ត្ថេ​រ​ចុះ​ពីលើ​ភ្នំ​គិ​ជ្ឈ​កូដ បានឃើញ​ប្រេត​មួយ​ដែល​មាន​សម្បុរ​ល្អ ភ្លឺ​ច្រាល​រន្ទាល​ឆ្អិនឆ្អៅ​ដូច​ទេពតា តែ​មាត់ធុំ​ក្លិនស្អុយ​ដូច​សាកសព មាន​ដង្កូវ​វារ​ចេញចូល​តាម​មាត់​គួរ​ឲ្យ​ខ្ពើមរអើម ព្រះ​ថេរ​ក៏​សួ​ថា នែ​ព្រះស្តែង​តើ​អ្នក​បាន​ធ្វើ​បុព្វកម្ម​ដូច​ម្តេច​ពី​ជាតិ​មុន បានជា​កាយ​អ្នកមាន​សភាព​បែប​នេះ?

ប្រេត​នោះ​ក៏​ទូល​ថេរ​ដីកា​ថា ខ្ញុំម្ចាស់​ជា​មនុស្ស​ចិត្ត​បាប​ស្រដី​អាក្រក់​ញុះញង់​ព្រះសង្ឃ​ពីរ​អង្គជា​មិត្តសម្លាញ់​នឹង​គ្នា​ឱ្យ​គេ​បែកបាក់​គ្នា​ព្រោះតែ​ចង់បាន​លាភសក្ការៈ​កាលពី​ជាតិ​មុន ក៏​បាន​មក​កើតជា​ប្រេត​មាត់​ស្អុយ និង​មាន​រស្មី​ផ្សាយ​ចេញពី​ខ្លួន​ដូច​មាស នេះ​ព្រោះ​ត្បិត​ខ្ញុំម្ចាស់​បាន​បួស​ជា​ភិក្ខុ​ចម្រើន​រិ​ប​ស្សនា​កម្មដ្ឋាន ។

លុះ​ប្រេត​នោះ​ប្រាប់​នូវ​បុព្វកម្ម​របស់​ខ្លួន​សព្វគ្រប់​ហើយ ទើប​ផ្តាំ​នឹង​ព្រះ​អនុ​រុ​ទ្ធ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ព្រះ​អង្គជា​អ្នកមាន​ប្រាជ្ញា សូម​មេត្តា​អាសូរ​ដល់​ខ្ញុំព្រះករុណា​ផង ដោយ​ការ​សម្តែង ទូន្មាន​ប្រៀប​ប្រដៅ​សត្វលោក​ផង​ទាំងឡាយ កុំ​ធ្វើអំពើ​ញុះញង់ មុសាវាទ កុំ​លោភលន់ ជា​ហេតុ​បណ្តាល​ឲ្យ​រង​ទុក្ខវេទនា​ដូច​ខ្ញុំម្ចាស់ ជា​ឧទាហរណ៍​ស្រាប់ ។

បើ​អ្នក​ឯណា​បាន​បំពេញ​បុណ្យ​ទាន​ហើយ​មុខ​នឹង​បានជា​ទេវតា​ឯណា​នីមួយ មាន​ព្រះ​ឥន្ទ​ជាដើម និង​បាន​សោយសុខ​សម្បត្តិ​នោះ​ច្រើន​មហិមា​អស់​កាល​ជា​អង្វែង ។ ព្រះ​អនុ​រុ​ទ្ធ​ត្ថេ​រលុះ​បាន​ស្តាប់​ពាក្យ​ប្រេត​នោះ​ហើយ​ទើប​និមន្ត​ទៅ​ក្រុង​រាជគ្រឹះ​ដើម្បី​យក​រឿង​នោះ​ទៅ​ក្រាបទូល​ព្រះ​បរម​សាស្តា ព្រះ​អង្គ​ក៏​សម្តែងធម៌​ទេសនា​លើកយក​រឿង​ប្រេត​នោះ​ដល់​បរិស័ទ​ឱ្យ​បាន​យល់​ពី​ហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត ។