ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាននៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន ពី​ថ្ងៃ​ទី​១០ ដល​ថ្ងៃ​ទី​១២…

​រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន ពី​ថ្ងៃ​ទី​១០ ដល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ ការ​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានា​ធិប​តី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨ របស់​នាយកដ្ឋាន​ព័ត៌មាន​ក្រសួងការបរទេស​បានអោយ​ដឹង​ថា ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ភាព​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ តាម​រយៈ​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨ ។​

​លោក Petteri Orpo ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ លោក​ជំទាវ Christine Lagarde អគ្គនាយក​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក​ក៏​បាន​អញ្ជើញ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជា​ភ្ញៀវ​កិត្តិយស​ពិសេស នៅ​ក្នុង​ពិធី​កិច្ចប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ នៅ​ថ្ងៃ​ទី ១២ ខែ តុលា ផង​ដែរ ។​

​ប្រភព​បានអោយ​ដឹង​ទៀត​ថា ស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ត្រូវ​អមដំណើរ​ដោយ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។​

​នៅ​ក្នុង​ឱកាស​នៃ​កម្មវិធី​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តី​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​អាស៊ាន ទីផ្សារ​ដ៏​មាន​សក្តានុពល បដិវត្តន៍​ឧស្សាហ​កម្ម​ជំនាន់​ទី​៤ ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ។​

​ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ និង​បង្កើន​ទំនាក់ទំនង​ថែម​ទៀត ជាមួយ​អគ្គនាយក​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ប្រធាន​ធនាគារពិភពលោក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុង​ការ​បង្កើត​ឡើង​នូវ​កំលាំង​សរុប​រវាង​កិច្ច​ប្រឹងប្រែង​ថ្នាក់​ជាតិ អាស៊ាន និង​ស្ថាប័នហិរញ្ញវត្ថុ​សកល ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ ទាក់ទង​ដល់​ការ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់ និង​ការ​បង្កើន​ល្បឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សមាហរណកម្ម​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ