ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ខេត្ត​ត្បូងឃ្មុំឃាតក.ម្ម​ដ៏​សាហា.វ​ប្រហារជីវិត​ប្រធាន​ឆ្មាំ​ការពារ​១​រូប

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​គេ​សម្លាប់​បំបិទមាត់​នៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​គេ​សម្លាប់​បំបិទមាត់​នៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ 8.17A ក្នុងភូមិ6.16 ឃុំ​គរ ស្រុក​ត្បូងឃ្មុំ​។

សព​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ តុលា ២០១៨ ដោយ​មាន​ស្នាម​កាប់​ត្រូវ​រាង​កាយ​ចំនួន​០៤​កន្លែង ក្នុង​នោះ​ក្បាល​០១​កន្លែង ក​០១​កន្លែង ដងខ្លួន​០១កន្លែង និង​ជើង​០១​កន្លែង រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​ជនសង្ស័យជា​ឃាតក​ណា​ម្នាក់​នៅឡើយ​ទេ​ ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នោះ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន បាន​រាយការណ៍​មក​រូប​លោក និង​រាយការណ៍​បន្ត​ទៅ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​​សមត្ថកិច្ច ជា​ច្រើន​នាក់​ចុះ​មក​ពិនិត្យ​សព ដោយ​មាន​រួម​សហការ​ជាមួយនឹង​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​គរ​ផង​ដែរ​ ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅកន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ទឹក​ផ្លែ​ឈើ​០១​កេសដែល​ជា​របស់​ជន​រង​គ្រោះ​។

ប្រធាន​ឆ្មាំ​ការពារ​កៅស៊ូ​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​ចាប់​ពលរដ្ឋ​ដែល​ចូល​មករើស​ជ័រកៅស៊ូ​ស្ងួត នៅ​តាម​ឡូត៍​កៅស៊ូ ហើយ​ត្រូវ​បាន​លោក ម៉េ​ង​ស៊ា ធ្លាប់​បាន​ចាប់ធ្វើការ​អប់​រំជា​ហូរហែ​ផង​ដែរ​។ ហើយ​ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ​តាម​កា​រស​និ្ន​ដ្ឋា​ន​សព អាច​ត្រូវ​បាន​ឃាតក​ប្រើប្រាស់អាវុធ​រឹង​ចុង​ស្រួច​វែង កាប់​ប្រហារ​មក​លើ​អ្នក​រង​គ្រោះ​ស្លាប់​ចន្លោះ​ម៉ោង​៦​ល្ងាច ទៅ​ម៉ោង​១២​យប់ ថ្ងៃ​ទី០៦​ តុលា ២០១៨ ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ​ក៏​នូវ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​អ្នក​ស្លាប់​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹងដែរ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ព្រហ្ម​ទណ្ឌ​ខេត្ត​ចុះ​ស្រាវជ្រាវ​ជាមួយនឹង​នគរបាល​ស្រុក​ត្បូងឃ្មុំ​។ តាម​ការ​សន្និដ្ឋាន​ករណី​នេះ​ជា​រឿង​គំនុំ​តាមដែល​នគរបាល​បាន​ចុះ​ទៅ​អង្កេត​នោះ ស្ទើរ​ចំណាយពេល​ពេញ​១​ថ្ងៃ​សមត្ថកិច្ច​បាន​កំពុង​តែ​ដុត​ដៃ​ដុតជើង​ក្នុង​ការ​តាម​ប្រមាញ់​រក​ឃាតក​សម្លាប់​មនុស្ស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ