ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ផ្ទះ អស់ទាំង​ទ្រព្យសម្បត្តិ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​បំផ្លាញ់​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ផង​ដែរ​ដោយ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​៤៥​នាទី​ទាប​ភ្លឺ នៅ​ភូមិ​ប្រប​សៀម ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​  ខេត្តតាកែវ…

ខេត្តតាកែវ ៖ ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​បំផ្លាញ់​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ផង​ដែរ​ដោយ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែតុលា​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៤​និង​៤៥​នាទី​ទាប​ភ្លឺ នៅ​ភូមិ​ប្រប​សៀម ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​  ខេត្តតាកែវ ។​

​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ផ្ទះ​ដែល​ទទួល​រង​ដោយ​អគ្គី​ភ័យ​បាន​ឆាប់ឆេះ​បំផ្លាញ​នៅ​ពេល​នេះ​ចំនួន​២​ខ្នង​ដោយ​១​ខ្នង​របស់​ឈ្មោះ ណុ​ប ហួយ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ បណ្តាល​អោយ​ខូចខាត​ផ្ទះ​ចំនួន​២​ខ្នង ៖ ផ្ទះ​ទី​មួយ​មាន​ទំហំ ៤m x ៥m ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី និង​ផ្ទះ​ទី​២​ទំហំ ៥m x ៧m ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង និង​ខូចខាត​សម្ភារ​រួម​មាន សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​, ស្រូវ​ចំនួន ៥០​តៅ​, មាស​២​ជី និង​លុយ​ចំនួន ៣០០០០០៛ ដោយសារ​មូលហេតុ​បណ្តាល​មក​ពី​ផ្ទុះ​ស្សេ​ខ្សែភ្លើង ។​

​លោក​អធិការ​នគរបាល​ស្រុក​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន ភ្លើង​ធូប​ទៀន និង​បិទ​បា​រ៉ែត​ភ្លើង មុន​ចេញដំណើរ​ចេញពីផ្ទះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ