ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ដើរ​រំលង​ព្រះអរហន្ត

5 ឆ្នាំ មុន

ពាក្យ​ព្រះអរហន្ត​នេះ​ប្រហែលជា​សាធុជន​ធ្លាប់​ដឹង ធ្លាប់​ឮ​ដែរ​ហើយ តែ​ក៏​ប្រហែលជា​មិន​ស្គាល់​ព្រះអរហន្ត​នោះ​ជា​អ្នក​ណា​ឱ្យ​ពិតប្រាកដ​ទេ​។ អ្នកខ្លះ​ប្រឹង​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន​ដើម្បី​យកបុណ្យ​កុសល តែ​បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះអរហន្ត​ដែល​កំពុង​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់​។…

ពាក្យ​ព្រះអរហន្ត​នេះ​ប្រហែលជា​សាធុជន​ធ្លាប់​ដឹង ធ្លាប់​ឮ​ដែរ​ហើយ តែ​ក៏​ប្រហែលជា​មិន​ស្គាល់​ព្រះអរហន្ត​នោះ​ជា​អ្នក​ណា​ឱ្យ​ពិតប្រាកដ​ទេ​។ អ្នកខ្លះ​ប្រឹង​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន​ដើម្បី​យកបុណ្យ​កុសល តែ​បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះអរហន្ត​ដែល​កំពុង​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់​។ តាម​ពិត បើសិនជា​គ្មាន​ព្រះអរហន្ត​ពិត​ៗ​នេះ​ទេ យើង​ក៏​គ្មាន​ថ្ងៃ​ឃើញ​ព្រះ​នៅ​ខាងក្រៅ​ដែរ ។

កុំ​បាច់​ឆ្ងល់​ថា ព្រះអរហន្ត​នោះ​ជា​អ្នក​ណា ព្រះអរហន្ត​គឺជា​ឪពុក​ម្តាយ​ហ្នឹងឯង ដែល​ជា​នាម​របស់​ព្រះ​បរម​សាស្តា​ទ្រង់​ប្រទាន​ឱ្យ​ពិត​ៗ​ថា អា​ហុ​នេ​យ្យ​បុគ្គល​គឺ​បុគ្គល​គួរ​បូជា បុគ្គល​គួរ​ទទួលយក​វត្ថុ​ដែល​គេ​នាំ​មក​បូជា​ហើយ ពោល​គឺ​ពាក្យ​អា​ហុ​នេ​យ្យ​បុគ្គល​នេះ​ស្មើនឹង​ពាក្យ​ព្រះអរហន្ត ឬ​ព្រះពុទ្ធ​ហ្នឹងឯង ។

នៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ព្រះ​អង្គ​ទ្រង់​ត្រាស់​សរសើរ​នូវ​បុគ្គល​ដែល​បម្រើមាតាបិតា​ថា កិរិយា​បម្រើ​មាតា​១ កិរិយា​បម្រើ​បិតា​១ ពោល​គឺ​ការ​ទំនុកបម្រុង​ចិញ្ចឹម​លោក​ដោយ​បាយ ទឹក នំ ចំណី ត្រី សាច់​សម្លៀក​បំពាក់ ប្រាក់​កាក់​សម្រាប់​ចាយវាយ ពិសេស​ទំនុកបម្រុង​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម ចាត់​ថា​ជា​មង្គល​ដ៏​ឧត្តម ។